ភ្នំពេញ៖ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តា បានថ្លែងអះអាងថា លោក អៀង
សារី អតីតមេដឹក នាំជាន់ខ្ពស់ខ្មែរក្រហម បានស្លាប់បាត់បង់ជីវិត នៅ វេលាម៉ោង៨ និង៤៥នាទី
ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីអាចស៊ូទ្រាំនិងជំងឺប្រចាំកាយនិងការចូល
សម្រាកមន្ទីរពេទ្យខ្មែរ-រុស្ស៊ី ចាប់តាំងពីថ្ងៃទី៤ មីនាមកនោះ។
លោក នេត្រ ភក្រ្តា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា លោក អៀង សារី
ពិតជាបានស្លាប់មែន។ «សហព្រះរាជអាជ្ញា ធ្វើការពិនិត្យសាកសពជាមុនសិន មុននឹងអនុញ្ញាត
ឱ្យក្រុមគ្រួសារ»។
ព្រមគ្នានេះ លោក ឌឹម សុវណ្ណារុំ មន្រ្តីកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ
កម្ពុជា (អ.វ.ត.ក) រឺហៅសាមញ្ញថា តុលាការខ្មែរក្រហម បានថ្លែងប្រាប់អ្នកកាសែតនៅមន្ទីរពេទ្យ
ខ្មែរ-សូវៀតថា លោក អៀង សារី មានជំងឺសួតស្រូចស្រាវ និងជំងឺបេះដូង និងជំងឺផ្សេងៗជាច្រើន
ទៀត មុនពេលគាត់ត្រូវនៅក្រោម សមត្ថកិច្ចរបស់ អ.វ.ត.ក។ «ទោះបីជាយ៉ាងណាក៏ដោយ គាត់
ស្លាប់ទៅហើយ ក្នុងអាយុ៨៨ ឆ្នាំ ។ បើតាមខ្ញុំដឹងគាត់មានជំងឺទាំង នេះ នៅទសវត្សរ៍ ឆ្នាំ១៩៨០
មកម្ល៉េះ បើតាមខ្ញុំចាំ»។
យ៉ាងណាក៏ដោយ លោក ឌឹម សុវណ្ណារុំ ឱ្យដឹងថា ជនជាប់អៀង សារី ដែលជាជនជាប់ចោទម្នាក់
ក្នុងចំណោមជន ជាប់ចោទក្នុងសំណុំរឿង០០២ នៃសាលាក្តីខ្មែរក្រហម នឹងត្រូវដកចេញ ពីសំណុំ
រឿងនេះ ដោយបច្ចុប្បន្នចាប់ ពេលនេះ មានតែលោក នួន ជា និង លោកខៀវ សំផនតែប៉ុណ្ណោះ។
ប្រវត្តិសង្ខេបលោក អៀង សារី
លោក អៀង សារី គឺជាមេដឹកនាំខ្មែរក្រហម ដែលចេញមុខចេញមាត់ជាសាធារណៈច្រើនជាងគេ
ព្រោះគាត់ គឺជាអ្នកទទួលបន្ទុកកិច្ចការបរទេស។ ចំណែកក្នុងបក្សវិញ លោក អៀង សារី ជាសមា-
ជិកគណៈអចិន្រ្តៃយ៍ ដែលជា ស្ថាប័នមានអំណាចកំពូលក្នុងការសម្រេចកិច្ចការនានា ក្នុងអំឡុង
របបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម អៀង សារី គឺជាមនុស្ស
ស្និទ្ធនឹង ប៉ុល ពត ជាងគេ។ អៀង សារី និង ប៉ុល ពត បានស្គាល់គ្នា និងជាមិត្តភ័ក្តិយ៉ាងជិតស្និទ្ធ
នឹងគ្នា តាំងពីពេលរៀននៅភ្នំពេញ រហូតបានអាហាររូបករណ៍ ទៅរៀននៅប្រទេសបារាំងជាមួយ
គ្នា។ ប្រពន្ធរបស់ អៀង សារី និងប្រពន្ធរបស់ ប៉ុល ពត គឺជាបងប្អូនបង្កើតនឹង។ ក្រោយពេលវិល
ត្រឡប់ពីប្រទេសបារាំង ប្តី-ប្រពន្ធ អៀង សារី និង ប៉ុល ពត រស់នៅក្នុងផ្ទះជាមួយគ្នា នៅក្រុង ភ្នំ
ពេញ។ ជាទូទៅ អៀង សារី ត្រូវបានគេស្គាល់ថា ជាមេដឹកនាំលំដាប់ទីបី នៃរបបខ្មែរក្រហមបន្ទាប់
ពី នួន ជា ដែលជាអនុលេខាបក្ស។
តើ អៀង សារី ជានរណា?
អៀង សារី មានឈ្មោះកំណើតថា គីម ត្រាង កើតនៅឆ្នាំ១៩២៥ នៅខេត្តត្រាវិញ កម្ពុជាក្រោម។
គីម ត្រាង ត្រូវ បានឪពុកម្តាយ ប្តូរឈ្មោះមកជា អៀង សារី នៅពេលមករៀននៅកម្ពុជា ដើម្បីឲ្យ
មានសូរសៀងជាឈ្មោះខ្មែរ។ អៀង សារី បានបន្ថយអាយុបួនឆ្នាំ ដោយប្តូរឆ្នាំកំណើតពី១៩២៥
មក ១៩២៩វិញ ដើម្បីបានចូលរៀននៅសាលា បឋមសិក្សា។
នៅឆ្នាំ១៩៤៥ អៀង សារី បានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ។ អៀង សារី
បានប្រឡូកចូល ក្នុងនយោបាយ នៅឆ្នាំ១៩៤៦ ដោយបានដឹកនាំក្រុមនិស្សិតប្រឆាំងនឹងអាណា
និគមបារាំង។ មួយឆ្នាំក្រោយមក អៀង សារី បានជួបជាមួយ សាឡុត ស ពេលដែល សាឡុត ស បានវិលត្រឡប់ពីអនុវិទ្យាល័យព្រះសីហនុ ខេត្ត កំពង់ចាម មករៀននៅសាលាបច្ចេកទេស ហៅ
«សាលាដែក» ក្នុងខ័ណ្ឌឫស្សីកែវ។ អៀង សារី និង សាឡុត ស ក៏បានរាប់អានគ្នាជាមិត្តភ័ក្តិយ៉ាង
ជិតស្និទ្ធ។ យោងតាម លោកកេង វ៉ាន់សាក់ សាឡុត ស និង អៀង សារី បាន ចូលរួមយ៉ាងសកម្ម
ជួយគណបក្សប្រជាធិបតេយ្យ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅឆ្នាំ១៩៤៧។
នៅឆ្នាំ១៩៥០ អៀង សារី ទទួលបានអាហារូបករណ៍ទៅរៀននៅប៉ារីស ប្រទេសបារាំង ពោលគឺ
មួយឆ្នាំក្រោយ សាឡុត ស។ អៀង សារី ក៏មិនខុសពី សាឡុត ស ប៉ុន្មានដែរ បានទទួលអាហា
រូបករណ៍ចេញទៅរៀននៅ ប្រទេសបារាំង ដោយសារពួកគេគឺជាសកម្មជនគណបក្សប្រជាធិប-
តេយ្យ ដែលពេលនោះ កាន់កាប់ក្រសួងអប់រំ ជាតិ។
ក៏ប៉ុន្តែផ្ទុយពី សាឡុត ស ដែលទទួលបានអាហារូបករណ៍ទៅរៀនផ្នែកបច្ចេកទេសអេឡិចត្រូនិច
អៀង សារី បាន ទៅបន្តការសិក្សាថ្នាក់វិទ្យាល័យ ដើម្បីប្រឡងយកសញ្ញាប័ត្របាក់ឌុប។ ឯកសារ
ជាច្រើនបានសរសេរថា ក្រោយពី ប្រឡងបាក់ឌុបជាប់ហើយ អៀង សារី បានទៅរៀននៅវិទ្យា
ស្ថានសិក្សានយោបាយក្រុងប៉ារីស (Institut d’Etud es Politiques de Paris)។ ក៏ប៉ុន្តែនៅក្នុងបញ្ជី
ឈ្មោះអតីតនិស្សិត ដែលបញ្ចប់ការសិក្សាទទួលបានសញ្ញាប័ត្រ ពីវិទ្យាស្ថាននេះ គេមិនឃើញ
មានឈ្មោះ អៀង សារី នោះទេ។ នេះមានន័យថា អៀង សារី រៀនមិនបានចប់ ទទួលសញ្ញាប័ត្រ
ផ្នែកវិទ្យាសាស្រ្តនយោបាយ ពីវិទ្យាស្ថាននេះទេ។
មិនយូរប៉ុន្មាន ក្រោយពីបានមកដល់ក្រុងប៉ារីស អៀង សារី និងមិត្តភ័ក្តិម្នាក់ទៀត គឺ រ័ត្ន សាមឿន
ក៏បានផ្តួចផ្តើម គំនិតបង្កើតក្រុមនិស្សិតកុម្មុយនិស្តមួយក្រុមដែលមានឈ្មោះថា «ក្រុមម៉ាក់ស៊ីស»។ ក្រុមនេះតែងតែជួបប្រជុំគ្នានៅក្នុងផ្ទះរបស់ លោកកេង វ៉ាន់សាក់។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ
អាស៊ីសេរី លោកកេង វ៉ាន់សាក់ ដែលធ្លាប់ស្គាល់ អៀង សារី យ៉ាងច្បាស់តាំងពីកាលនៅភ្នំពេញ
បានអះអាងថា អៀង សារី គឺជាមនុស្សមានចរិតកោងកាច និងផ្តាច់ការ។
អៀង សារី បានរៀបការជាមួយ ខៀវ ធីរិទ្ធិ នៅឆ្នាំ១៩៥១ នៅពេលកំពុងរៀននៅប៉ារីស។ មាន
កូនប្រុសម្នាក់ ឈ្មោះ អៀង វុធ។
នៅឆ្នាំ១៩៥២ ក្រោយពីរដ្ឋាភិបាលសង្គមរាស្រ្តនិយម បានកាត់ផ្តាច់អាហារូបករណ៍ អៀង សារី
រួមជាមួយមិត្តភ័ក្តិ មួយចំនួនទៀត ដូចជា ហ៊ូ យន់ និង សុន សេន ជាដើម បានសម្រេចចិត្តបន្ត
ស្នាក់នៅប្រទេសបារាំងតទៅទៀត។ ចំណែកឯ សាឡុត ស និង រ័ត្ន សាមឿន ដែលជាដៃគូរបស់
អៀង សារី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ មុន។
នៅឆ្នាំ១៩៥៧ ទើបអៀង សារី និង អៀង ធីរិទ្ធិ វិលត្រឡប់ពីប្រទេសបារាំងវិញ ហើយបានទៅ
រស់នៅក្នុងផ្ទះជាមួយគ្នានឹង សាឡុត ស និងខៀវ ប៉ុណ្ណារី ដែលត្រូវជាបងស្រីបង្កើតរបស់ អៀង
ធីរិទ្ធិ។ អៀង សារី បានចូលធ្វើជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយឈ្មោះ “វិទ្យាល័យកម្ពុជា
បុត្រ”។ ក្នុងពេលជាមួយគ្នា អៀង សារី បានលបលួចធ្វើការដោយសម្ងាត់ឲ្យពួកកុម្មុយនិស្ត ដែល
ពេលនោះបានបង្កើតបក្សមួយដាក់ឈ្មោះថា “ប្រជាជន” ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ។
នៅខែកញ្ញា ឆ្នាំ១៩៦០ អៀង សារី បានក្លាយជាសមាជិកគណៈអចិន្ត្រៃយ៍បក្សពលករកម្ពុជា អតីត
បក្សប្រជាជន បដិវត្តន៍ខ្មែរ។ នៅពេលនោះ ក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍ អៀង សារី គឺ
ជាមនុស្សតែម្នាក់គត់ ដែលមិន មែនជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន។ ការណ៍ដែល អៀង
សារី បានចូលក្នុងស្ថាប័នកំពូល នៃបក្សកុម្មុយ និស្តនៅពេលនោះ ប្រហែលដោយសារតែ អៀង
សារី គឺជាមិត្តភ័ក្តិរបស់ សាឡុត ស ដែលនៅពេលនោះ គឺជាមេ ដឹកនាំលំដាប់ទីបី ក្នុងបក្ស និង
ជាជំនួយការផ្ទាល់របស់ ទូ សាមុត ដែលជាលេខាបក្ស។
នៅក្រោយពេលដែល ទូ សាមុត បាត់ខ្លួន ហើយ សាឡុត ស បានក្លាយជាលេខាបក្ស នៅខែកុម្ភៈ
ឆ្នាំ១៩៦៣ អៀង សារី ក៏បានឡើងជាមេដឹកនាំលំដាប់ទីបី បន្ទាប់ពី នួន ជា ដែលជាអនុលេខាបក្ស។
នៅឆ្នាំដដែលនោះ អៀង សារី បានរត់ចេញពីភ្នំពេញ ទៅលាក់ខ្លួនក្នុងព្រៃជាមួយ សាឡុត ស។
គេសង្កេតឃើញថា ជាទូទៅ អៀង សារី តែងតែនៅជាប់ជាមួយនឹង សាឡុត ស។ នៅពេលដែល
សាឡុត ស ទៅលាក់ខ្លួនក្នុង មន្ទីរ១០០ ក្នុងស្រុក ក្រូចឆ្មារ អៀង សារី ក៏នៅទីនោះដែរ។ អៀង
សារី បានប្រើឈ្មោះបដិវត្តន៍ថា «មិត្តវ៉ាន់»។
ឈ្មោះ ក្រៅ វ៉ាន់
ថ្ងៃខែឆ្នាំកំណើត October 24, 1925
ទីកន្លែងកំណើត ភូមិលឿងវ៉ា ខេត្តត្រាវីញ (វៀតណាមខាងត្បូង)
ថ្ងៃចាប់ខ្លួន November 12 2007
មេធាវីការពារក្តី លោកក អាង ឧត្តម (មេធាវីជាតិ) និងលោក ម៉ៃឃើល ខាណាវ៉ាស (Micheal G.
Karnavas) (មេធាវីអន្តរជាតិ ជនជាតិអាមេរិក)
មុខតំណែងក្នុងសម័យកម្ពុជាប្រជាធិប្ប តេយ្យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងការបរទេស
នៃរបបកម្ពុជា ប្រជាធិបតេយ្យ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មាធិការមជ្ឈិមនៃ
បក្ស កុម្មុយនីស្ត កម្ពុជា ស្ថាន ភាពករណី ត្រូវចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្ម
ប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩
ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទា រុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែក
សាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែង និងផ្តន្ទាទោស តាមមាត្រា
៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការ បង្កើតអង្គជំនុំ ជម្រះវិសាមញ្ញ
ក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។ សវនាការសាធារណៈនៅចំពោះមុខអង្គជំនុំ
ជម្រះសាលាដំបូងនឹង ចាប់ផ្តើមនៅ ឆ្នាំ២០១១។ ចំណុចចោទប្រកាន់ អៀង សារី ត្រូវបានចោទ
ប្រកាន់ថា មាន ការទទួលខុសត្រូវតាមរយៈការធ្វើ សកម្មភាព ឬ បរាជ័យក្នុងការទប់ស្កាត់ (រួម
បញ្ចូលទាំងការប្រព្រឹត្តតាមរយៈ ឧស្សាហកម្មឧក្រិដ្ឋកម្ម រួម) បញ្ជាញុះញង់ រៀបចំផែនការ ដឹកនាំ
ឬសមគំនិត ដោយការជួយឬជំរុញ ឬបង្ក លក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួល
ខុសត្រូវក្នុងនាមជាអ្នកដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាង ក្រោម ដែលត្រូវបានប្រព្រឹត្ត នៅចន្លោះ
ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖
• ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុង មន្ទីរឃុំឃាំង
ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។
• ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ៖ ការសម្លាប់ក្រុមជនជាតិវៀតណាម និង ចាម។
• ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ៖ មនុស្សឃាតដោយ
ចេតនា ការធ្វើ ទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌ ការបង្ក ដោយចេតនាឲ្យមានរបួសធ្ងន់ធ្ងរ ឬ
ឲ្យមានការឈឺចាប់ដល់រូបរាង កាយឬសុខភាព ការដកហូតដោយចេតនាពីឈ្លើយសឹកឬជនស៊ី
វិលនូវសិទ្ធិទទួលបានការ កាត់ក្តី ដោយយុត្តិធម៌ ការបង្ខាំងនិងការនិរទេសជនស៊ីវិលដោយខុស
ច្បាប់។
• អំពើមនុស្សឃាត ៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដូចមាន ចែង
ក្នុងក្រមព្រហ្ម ទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។
អៀង សារី បានបដិសេធរាល់បទចោទប្រកាន់ទាំងអស់មកលើគាត់។
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល