CamNews

ព័ត៌មានជាតិ 

ភ្ញាក់ផ្អើលមួយផ្ទៃប្រទេស៖ ព័ត៌មាន នៃការស្លាប់ របស់លោកតា ប្រាជ្ញ ឈួន ជារឿងបោកប្រាស់

 

អាន៖ សូមចូលរួមរំលែកទុក្ខ៖ លោកតា ភិរម្យ ប្រាជ្ញ ឈួន បានទទួលមរណភាព មានវីដេអូ
តាកែវ ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ មានការភ្ញាក់ផ្អើលតៗគ្នា ជា ពិសេសក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយ បានលើកឡើងថា លោកតាភិរម្យប្រាជ្ញ ឈួន ដែលជាអ្នកចម្រៀងចាប៉ីដ៏ល្បីថា បាន ទទួលមរណភាព កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅ ។

ជុំវិញព័ត៌មានអកុសលដ៏រសើបនេះ នៅ ព្រឹកថ្ងៃទី៣១ ខែតុលា នេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានធ្វើការទំនាក់ទំនង ទៅកាន់ក្រុមគ្រួសាររបស់លោកតាប្រាជ្ញ ឈួន ដើម្បីបញ្ជាក់ឱ្យបានច្បាស់ ហើយត្រូវ បានកូនប្រុសរបស់តាឈ្មោះប្រាជ្ញ ឆាត បញ្ជាក់ឱ្យដឹងថា លោកតាប្រាជ្ញ ឈួន មិន ទាន់ទទួលមរណភាព ដូចអ្វីដែលព័ត៌មានកំពុងតែបង្កការភ្ញាក់ផ្អើល នាំឱ្យមានការភ័ន្ដច្រឡំនោះឡើយ ។

លោកប្រាជ្ញ ឆាត និយាយថា “គាត់នៅ មានសុខភាពល្អ អាចដើរបាន អាចហូបអីបានធម្មតា ខ្ញុំក៏ឆ្ងល់ដែរ ហេតុអ្វី មានព័ត៌មាននេះឡើង ខ្ញុំអាចសន្និដ្ឋានថា មានជនខិលខូច ចង់យកព័ត៌មាននេះ ស្វែងរកផលប្រយោជន៍អ្វីមួយ ជាពិសេស ក្នុងហ្វេសប៊ុក” ។

ជាមួយគ្នានេះ លោកសុះ ម៉ាច ប្រធាន សមាគមសិល្បករខ្មែរ ក៏បានអះអាងដូចគ្នា នេះថា លោកតាប្រាជ្ញ ឈួន កំពុងតែមាន សុខភាពធម្មតា ដោយសារតែលោក ទើប តែបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសារអំបាញ់មិញនេះដូចគ្នា ហើយអ្វីដែលមានការភ្ញាក់ផ្អើលថ្មីៗនេះ លោកបានចាត់ទុកថា ជាព័ត៌មានបោកប្រាស់ទាំងស្រុង ៕


អាន៖ សូមចូលរួមរំលែកទុក្ខ៖ លោកតា ភិរម្យ ប្រាជ្ញ ឈួន បានទទួលមរណភាព មានវីដេអូ

 


ផ្ដល់សិទ្ធិដោយ៖ Looking today


Tags: social News Cambodia PP​ Takeo