ភ្នំពេញ ៖ ដោយសារតែជម្លោះពាក្យសំដី និងខឹងថាឱ្យជាចោរលួចមាន់ បានធ្វើឱ្យជន បង្កមិន
អាចទ្រាំបាននិងពាក្យសំដីដៀលត្មេះ យ៉ាងដូច្នេះ ក៏ដើរទៅផ្ទះ ហើយ ត្រឡប់ មក វិញ ក្នុងដៃ
កាន់ពូថៅកាប់ទៅលើភាគីម្ខាង ទៀត បណ្ដាលឱ្យរងរបួសធ្ងន់ស្ទើរស្លាប់ត្រូវ បានក្រុមគ្រួសារនិង
សាច់ញាតិជួយដឹកបញ្ជូន មកកាន់មន្ទីរ ពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ ជីវិត ខណៈដែលជនដៃ
ដល់មិនទាន់ស្គាល់ អត្ដសញ្ញាណនៅឡើយ បានរត់គេចខ្លួនបាត់។
ហេតុការណ៍កាប់ប្រហារនឹងពូថៅ បណ្ដាល ឱ្យបុរសម្នាក់រងរបួសធ្ងន់ ស្ទើរស្លាប់នោះ បានកើត
ឡើងកាលពីវេលាម៉ោងប្រមាណ៥ និង៣៥នាទីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៣ ស្ថិតនៅក្នុង
ភូមិជ្រោយអម្ពិល សង្កាត់ ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅអន្ដរាគមន៍នៅកន្លែង កើតហេតុ បាន
ឱ្យដឹងថា ជនរងគ្រោះដែល រងរបួសធ្ងន់ ឈាមហូរស្រោចពេញខ្លួន បន្ទាប់ ពីជនដៃដល់ម្នាក់ កាប់
ប្រហារនិងពូថៅ ចំនួន ៣កន្លែង មានឈ្មោះហៀង វីរៈ អាយុ៣២ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ
ក្នុងភូមិ សង្កាត់កើតហេតុខាងលើ រីឯជនបង្កប្រហែលជាអ្នករស់នៅក្នុងភូមិ មិនទាន់ត្រូវបានសមត្ថ
កិច្ចប្រាប់អត្ដសញ្ញាណនៅឡើយ ប៉ុន្ដែ បានរត់គេចខ្លួនបាត់។
បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើត ហេតុ និងសាច់ញាតិជនរងគ្រោះបានឱ្យដឹង ថា មូលហេតុ
ដែលនាំឱ្យមានការកាប់ប្រហារ គ្នាខាងលើនេះ បានកើតឡើង ដោយ សារតែ ជនបង្ក នៅពេល
ដែលដើរជួបជាមួយជនរង គ្រោះ ស្រាប់តែជនរងគ្រោះនិយាយទៅកាន់ ថា យ៉ាងម៉េចចង់មកលួច
មាន់អញទៀតឬ ដែលពាក្យសំដីនេះ ត្រូវបានជនបង្កចាត់ទុកថា ជាការមើលងាយមើលថោកនោះ
ក៏ត្រឡប់ ទៅផ្ទះវិញ យកពូថៅមកកាន់ជនរងគ្រោះ ដែលមិនដឹងខ្លួន ចំនួន៣កន្លែង ចំក្បាលនិង ចំ
ដងខ្លួន បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបាន ក្រុមគ្រួសារជួយដឹកបញ្ជូនមកកាន់មន្ទីរពេទ្យ កាល់ម៉ែត
ដើម្បីជួយសង្គ្រោះជីវិត។
ទាក់ទិនករណីខាងលើនេះ នាយនគរបាល ប៉ុស្ដិ៍ក្បាលកោះ លោកម៉ៅ រិទ្ធ បានប្រាប់ មជ្ឈមណ្ឌល
ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៣ថា ចំពោះបញ្ហានេះ ជនរង
គ្រោះមិនបានមកដាក់ ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ច របស់លោក នោះឡើយ ហេតុដូច្នេះហើយ
ធ្វើឱ្យលោក ពិបាកចាត់ការ នៅក្នុងរឿងនេះ ។
បើតាមលោកម៉ៅ រិទ្ធ ជនបង្កនិងជនរងគ្រោះ ជាបងប្អូនជីដូនមួយនឹងគ្នា(ម្ដាយបង ប្អូនបង្កើត) ហើយ
ពួកគេទាំងពីរនាក់មាន ទំនាស់ជាមួយគ្នាជាយូរណាស់មកហើយ ទើប តែដល់ម៉ោងកើតហេតុនោះ
ស្រាប់តែជន បង្ក ដែលកំពុងរត់គេចខ្លួន បានកាប់ប្រហារ ចំនួន៣ពូថៅ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល