CamNews

ព័ត៌មានជាតិ 

Lexus RX-300 ប្រជែងរថយន្តដឹកដី ជ្រុលទៅបុក កីឡាប្រដាល់២នាក់ ពេលកំពុងរត់តាមផ្លូវ រងរបួសធ្ងន់

(ភ្នំពេញ)៖ បុរសម្នាក់បានបើករថយន្ត Lexus RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-0718 បានបង្កគ្រោះថ្នាក់ចរាចរណ៌ ដោយបានប្រជែងរថយន្តដឹកដីមួយគ្រឿង នៅពីមុខ ស្រាប់តែជ្រុលទៅបុកកីឡាករប្រដាល់២នាក់ ពេលកំពុងរត់ហាត់កីឡា តាមដងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតនៅជិតរោងចក្រស្រាបៀរថៃហ្គើរ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ។

ជនរងគ្រោះទាំង២នាក់រួមមាន ទី១ឈ្មោះ រីយ៉ា អាយុ២៧ឆ្នាំ និងទី២ឈ្មោះ គីម សុង អាយុ២៧ឆ្នាំ ហាត់នៅក្លឹបកីឡាព្រែកឯង។ ដោយឡែកអ្នករថយន្តបង្កវិញមានឈ្មោះ គឹម ហេង អាយុជាង៥០ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយកើតហេតុ អ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរថយន្ត ដើម្បីដោះស្រាយតាមនីតិវិធី។

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Sport News National NewsPP