អ្នកកាសែតផ្នែកដំណឹងកម្សាន្ដមកពីស្ថានីយ៍ទូរទស្សន៍ Thai TV3 បានសួរកញ្ញា Diana Flipo ថា តើលោក Boy Pakorn មានតាមញ៉ែនាង ឬទេ ។ តារាស្រីរូបនេះ បានឆ្លើយថា លោក Boy Pakorn មិនបានតាមចែចង់នាងនោះទេ ។ ពួកគេទាំងពីរ គ្រាន់តែរាប់អានគ្នា ក្នុងនាមជាតារារាមច្បង និងសិស្សប្អូន នៅក្នុងឧស្សាហកម្មកម្សាន្ដប៉ុណ្ណោះ ។
អ្នកកាសែតសួរទៀតថា តើនាងនឹងឆ្លើយយ៉ាងណា ប្រសិនបើលោក Boy Pakorn ចែចង់សុំស្នេហ៍នាង ។ កញ្ញា Diana Flipo ឆ្លើយថា លោក Diana Flipo មិនទាន់សុំស្នេហ៍នាង នៅឡើយនោះទេ ។ តារាស្រីរូបនេះ បន្ថែមថា នាងមិនប្រកាន់ និងមិន បង្ខាំងខ្លួនឯងពីរឿងស្នេហានោះទេ ។
នាពេលថ្មីៗនេះ លោក Boy Pakorn បានសារភាពថា លោកកោតសរសើរចំពោះតារាស្រី Diana Flipo ព្រោះនាងសុភាពទន់ភ្លន់ និងគួរឱ្យស្រឡាញ់ ។ បច្ចុប្បន្ន អ្នកគាំទ្រជាច្រើន ប្រាថ្នាចង់ឱ្យ Boy Pakorn និង Diana Flipo ក្លាយជាគូស្នេហ៍នឹងគ្នាពិតៗ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate