កំសាន្ត ៖ នៅក្នុងឆ្នាំ ២០១៧ នេះ យើងសង្កេតឃើញថា មានទំនាក់ទំនងស្នេហារបស់តារាល្បីៗជាច្រើនគូ ដែលព្យាយាមបើកបង្ហាញស្នេហារបស់ពួកគេជាសាធារណៈ ដើម្បីអោយអ្នកគាំទ្របានដឹង ហើយមានគូខ្លះទៀត ក៏បានធ្វើការងាររួមគ្នា ជាលក្ខណៈគូថែមទៀតផង ។ ចង់ដឹងថា គូស្នេហ៍ទាំង ៣ គូ មានមួយដួងណាខ្លះ សូមធ្វើការទស្សនាពួកគាត់នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។
១. Noom Sornram និង Nicole Theriault
Noom Sornram និង Nicole Theriault បានចាប់ផ្តើមប្រកាសពីទំនាក់ទំនងស្នេហានៅឆ្នាំនេះ ហើយកូនប្រុសរបស់តារាស្រីរូបនេះ ក៏យល់ព្រមដែលនឹងទទួលតារាសម្តែងប្រុសម្នាក់នេះគឺជាប៉ាថ្មីរបស់គេផងដែរ ។
២. Bas Betterweather និង Kaew Jarinya
នាង Kaew Jarinya រឹតតែមិនខុសពីគូស្នេហ៍ខាងលើនេះ ដោយពួកគេបានបើកចំហរស្នេហាគ្នា នៅក្នុងឆ្នាំនេះដូចគ្នា ។
៣. Peach Pachara និង Patricia Good
Patricia Good បានបើកបង្ហាញទំនាក់ទំនងរបស់នាងជាមួយនឹង Peach Pachara កាលពីខែមេសា ក្នុងឆ្នាំ ២០១៧ ដូចគូស្នេហ៍ខាងលើដែរ ដោយធ្វើការបង្ហោះសារជាអក្សរនៅលើបណ្តាញសង្គមហ្វេសប៊ុក ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews