ភ្នំពេញ ៖ គិតត្រឹម រសៀលថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៣នេះ រថយន្ដជាច្រើនប្រភេទ ចំនួន ១២៣
គ្រឿង ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំពេញ រឹបអូស បានពី៤ទីតាំង និងឃាត់នៅ
តាមផ្លូវ ដែលជាប់ ពាក់ព័ន្ធនិងជនឆបោកជាប្រវត្ដិសាស្ដ្រ របស់ពីរនាក់ប្ដីប្រពន្ធដើរ តួជំនួសក្រុមហ៊ុន
យកទៅជួលរថយន្ដ ហើយបន្ដ ដាក់បញ្ចាំស៊ីដាច់ ដែលធ្វើឱ្យផ្ទុះ ការតវ៉ានិងដាក់ពាក្យបណ្ដឹង ជាបន្ដ
បន្ទាប់ទៅកាន់ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ជាង២០០ពាក្យបណ្ដឹង ស្មើនិងរថយន្ដជិត
៣៥០គ្រឿង ។
ស្នងការរងនគរបាល និងជាប្រធានការិ យាល័យកណ្ដាលយុត្ដិធម៌ រាជធានីភ្នំពេញ លោកឧត្ដមសេ
នីយ៍ត្រី ជួន ណារិន្ទ នៅ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣នេះ បានមានប្រសាសន៍ថា រថយន្ដ
ចំនួន១២៣ គ្រឿង ត្រូវបានរឹបអូសជាបន្ដបន្ទាប់ នៅ កន្លែងលាក់ទុក៤ទីតាំង និងឃាត់បាននៅ តាម
ផ្លូវ ដែលរថយន្ដ ទាំងនេះមានច្រើន ប្រភេទ ត្រូវបានឈ្មោះអ៊ុយ សុឃុន ជាប្ដី អាយុ៣៣ឆ្នាំ និងប្រពន្ធ
ឈ្មោះកែវ ស្រីនិច អាយុ២៥ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលបាន ប្រើរូបភាព
តំណាង ឱ្យក្រុមហ៊ុន ទេសចរណ៍ ទៅបោកប្រាស់ប្រជា ពលរដ្ឋ ដែលមានរថយន្ដប្រើប្រាស់ ដោយធ្វើ
ជាជួលតាមប្រភេទ នៃរថយន្ដ ប៉ុន្ដែពេលជួល ហើយ ពួកគេទាំងពីរនាក់ បានយករថយន្ដ ទាំងនេះ
ទៅដាក់បញ្ចាំស៊ីដាច់ តែម្ដង។
គួរបញ្ជាក់ថា ក្រោយពីបែកធ្លាយនៅអំពើ ឆបោកក្នុងរូបភាពដ៏ធំនេះ មានប្រជាពលរដ្ឋ ជាច្រើននាក់
ទាំង នៅរាជធានីភ្នំពេញ និង នៅតាមបណ្ដាខេត្ដ បានមកដាក់ ពាក្យបណ្ដឹង ជាបន្ដបន្ទាប់នៅស្នង
ការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ ចោទប្រកាន់ជនឆបោកពីរនាក់ ប្ដីប្រពន្ធ ដែលកំពុងរត់គេចខ្លួន
ក្នុងករណីស៊ី ដាច់រថយន្ដ របស់ពួកគេនោះ ដោយពាក្យបាន កើនឡើងជាង២០០ពាក្យបណ្ដឹង និង
គិតជារថុយន្ដដែល ត្រូវ បាត់បង់ជិត៣៥០គ្រឿង ប៉ុន្ដែរថយន្ដចំនួន១២៣គ្រឿង ត្រូវបាន រកឃើញ
ហើយ គិតត្រឹមរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ដូច្នេះនៅសល់រថយន្ដជិត២២០ គ្រឿងទៀត
ដែលមិនទាន់រកឃើញ នៅឡើយ ។ ក្រោយពីទទួល បានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ស្ដីពីករណី
ឆបោកខាងលើនេះ កម្លាំង នគរបាលរាជធានីភ្នំពេញ ដោយមានការបញ្ជាផ្ទាល់ពីប្រធានសាលាដំបូង
រាជធានីភ្នំពេញ លោកជីវ កេង និងស្នងការនគរបាល លោកឧត្ដមសេនីយ៍ ជួន សុវណ្ណរួចមក ព្រះរាជ
អាជ្ញារងអមសាលា ដំបូងរាជធានី ភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ និងលោក ឧត្ដមសេនីយ៍ ជួន ណា
រិន្ទ បានដឹកនាំកម្លាំងនគរបាលជំនាញ ចុះធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការរកឃើញនិងរឹប
អូសរថយន្ដជាបន្ដបន្ទាប់ នៅ៤ទីតាំង ផ្សេងគ្នា ដែលត្រូវបានជនឆបោកទាំងពីរនាក់ប្ដីប្រពន្ធនោះ
ដាក់បញ្ចាំ ក្នុងនោះរួមមានទី១ ស្ថិតនៅក្នុង ផ្សារស្ដង់បុរីកីឡាថ្មី សង្កាត់វាលវង់ ខណ្ឌ៧មករា ទី២
នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី៣ នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល
និងទីតាំងទី៤ ដែលត្រូវសមត្ថកិច្ចចុះទៅរឹប អូសបានចំនួន ១២គ្រឿង កាលពីព្រឹកថ្ងៃទី២៥ ខែសីហា
នោះ ស្ថិតនៅខាងជើងវត្ដសន្សំកុសល ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
យោងតាមជនរងគ្រោះ ដែលបានដាក់ ពាក្យបណ្ដឹងស្វែងរករថយន្ដរបស់ខ្លួននេះបាន និយាយថា
មូលហេតុដែលខ្លួនសុខចិត្ដជួល រថយន្ដខ្លះមួយគ្រឿង ខ្លះពីរគ្រឿង ខ្លះបី គ្រឿង និងរហូតទៅ ដល់
ជិត១០គ្រឿងនោះ ដោយសារតែយល់ឃើញថា នៅពេលជួល រថយន្ដឱ្យទៅពីរនាក់ប្ដីប្រពន្ធនោះ
ដែលដើរ តួឱ្យក្រុមហ៊ុនទេសចរណ៍ គឺបានលុយច្រើន ក្នុងមួយខែៗ ពោលបើសិនជួលរថយន្ដឆ្លាម ពួកគេនិងទទួលបានលុយប្រមាណ៤០០ដុល្លារ ក្នុងមួយខែ បើរថយន្ដកាមរីបាឡែន ឬរថយន្ដ លុច្ស
ស៊ីស Rx300 និងទទួលបានថ្លៃឈ្នួល ប្រមាណ ៦០០ដុល្លារក្នុងមួយខែ ដូច្នេះបើសិនអ្នកខ្លះមាន
រថយន្ដពីរ ឬបីគ្រឿង ប្រភេទកាមរីបាឡែន នោះនឹងអាចរក ប្រាក់ ចំណូលពីការជួលរថយន្ដនេះ ជិត
២០០០ដុល្លារ ក្នុងមួយខែ ដូច្នេះមិនចាំបាច់ទៅរកស៊ីអ្វីក្រៅពីជួលរថយន្ដនេះទេ ប៉ុន្ដែអ្វីៗបានប្រែប្រួល
អស់ នៅពេលដែល លុយប្រចាំខែ ដែលពួកគេជួលរថយន្ដនោះ មិនបាន ទើបនាំគ្នាភ្ញាក់ផ្អើលនិងដឹង
ខ្លួនថា ចាញ់បោក គេ ទើបមកស្វែងរកអន្ដរាគមន៍ពីសមត្ថកិច្ច នគរបាល ។
យ៉ាងណាក៏ដោយ បើតាមលោកជួន ណារិន្ទ រហូតមកដល់ពេលនេះ ពុំទាន់មានការឃាត់ខ្លួនម្ចាស់
ទីតាំង បញ្ចាំនៅឡើយនោះទេ ពោលគ្រាន់តែអញ្ជើញម្ចាស់ទីតាំងទាំងនេះ យកទៅសួរនាំតែប៉ុណ្ណោះ
ហើយនឹង មានវិធានការតាមនីតិវិធីបន្ដទៀត ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល