CamNews

ទេសចរណ៍ 

អ្នកទេសចរពីរ​នាក់​ប្តី​ប្រពន្ធ ជិះ​រថយន្ត​ពី​បារាំង​មក​ដល់​កម្ពុជា សរសើ​​ពីការ​រីក​ចំរើន

(មណ្ឌលគិរី)៖ អស់រយៈពេលជាច្រើនឆ្នាំ ដែលជនជាតិបារាំងវ័យក្មេងពីរនាក់ប្តីប្រពន្ធ បានចំណាយពេលវេលា ក្នុងដំណើរទេសចរណ៍ ទៅកាន់បណ្តាប្រទេសជាច្រើន នៅក្នុងសកលលោក តាមរយៈមធ្យោបាយ រថយន្តផ្ទាល់ខ្លួនរបស់ពួកគេ។

នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក រ៉េម៉ី ដែលជាជនជាតិបារាំង រួមជាមួយនឹងភរិយា ព្រមទាំងមានឆ្កែសំណព្វ២ក្បាលផងដែរនោះ បានធ្វើដំណើរមកដល់ខេត្តមណ្ឌលគីរី ដែលជាខេត្តសម្បូរ ដោយសម្បត្តិធម្មជាតិ របស់កម្ពុជា។

ជនជាតិបារាំងពីរនាក់ប្តីប្រពន្ធនេះ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបញ្ចប់ដំណើរកំសាន្ត នៅក្នុងខេត្តមណ្ឌលគិរីរួចហើយ លោករួមជាមួយប្រពន្ធ ក៏មានគំរោងបន្តដំណើរ ទៅទេសចរណ៍គ្មានព្រំដែន របស់លោកទៅកាន់បណ្តាប្រទេសផ្សេងៗទៀតដូចជា ប្រទេសឡាវ ភូមា ម៉ីយ៉ាន់ម៉ា និងប្រទេសថៃ។ ប៉ុន្តែមុននឹងលោកចាកចេញ ពីប្រទេសកម្ពុជាទៅ លោក និងភរិយា បានចាប់អារម្មណ៍ និងកោតសរសើ​ មកលើប្រទេសកម្ពុជាជាខ្លាំង គឺប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ មានប្រព័ន្ធគមនាគមន៍ ដែលរូបលោកបានធ្វើដំណើរ បានស្រួលមិនលំបាក ។ ពាក់ព័ន្ធទៅនឹងសន្តិសុខវិញ គឺមានភាពល្អប្រសើរគ្មានអ្វីបារម្ភនោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Breaking news World news Nasa Angkor Wat Cambodia asteroids US Japan