ភ្នំពេញ ៖ ពិតជាកក្រើកបណ្តាញសង្គមជាថ្មីម្តងទៀតហើយ ក្រោយពីតារាសម្តែងរូបស្អាត កញ្ញា សូ លីហ្សា ដែលជាអ្នកប្រលូកក្នុងវិស័យសិល្បៈមុនពេលដែល ធី សុវណ្ណថា ប្រកាសចូលសិល្បៈទៅទៀត ហើយកញ្ញាក៏បានធ្វើការសុំអង្វរដល់អ្នកនយោបាយវ័យក្មេងរូបនេះ ឲ្យទុកផ្លូវការឲ្យនាងដើរផង ព្រោះខ្លាចខ្លួនឯងដាច់ឆ្នាំងបាយ ក្រោយពីកញ្ញាដណ្តើមអាជីព និងកេរ្តិ៍ឈ្មោះយកទៅ ។
នៅក្នុងផងដែរ កញ្ញា សូ លីហ្សា បានលើកឡើងថា "ចែអឺយចែទុក្ខផ្លូវខ្ញុំដើរផងចែ បើចែស្អាត់ហើយថតស្ពតម្ដងបានលុយច្រើនចឹងខ្ញុំមិនដាច់ឆ្នាំងបាយហើយទេអី? ទុក្ខផ្លូវអោយអ្នកសិល្បះដែរស្អាត់មិនដល់ចែអោយគ្នាដើរផង មើលទៅប្រហែលជាខ្ញុំត្រូវប្ដូរអាជីបហើយ" ។
ចុះមិត្តៗអ្នកនិយមលេងបណ្តាញសង្គមមានមតិយោបល់យ៉ាងណាដែរចំពោះរឿងនេះ?
ដោយ ៖ គន្ធា