CamNews

ព័ត៌មានជាតិ 

មនុស្សចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន ក្រោយក្រុមចោរ បើកទ្វារ បន្ទប់ចាកចេញ

កំពង់ចាម៖ មនុស្សចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនភ្លាមៗ នៅវេលាម៉ោង
១០៖៣០នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ នេះ ក្រោយពីក្រុមចោរ បានសម្រេចចិត្ត
បើកទ្វារ បន្ទប់ធនាគារ ដើម្បីចាកចេញ និង ប៉ងរត់គេចខ្លួន។

យ៉ាងណាក៏ដោយ សំណុំរឿងនេះ សមត្ថកិច្ច បាននិងកំពុងធ្វើការ ស្រាវជ្រាវ បន្តទៀត តាម
រយៈ ការបញ្ជូនមនុស្សទាំងបីនាក់ ទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីសួរនាំ ពីព្រោះក្រោយ
ចាប់ខ្លួន សមត្ថកិច្ច បានរកឃើញកំាភ្លើងខ្លី មួយដើមនៅនឹង ជនរងគ្រោះតែម្តង។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យម្នាក់ទៀតបាន និងកំពុងរត់គេចខ្លួន
តាមម៉ូតូមួយគ្រឿង ដែលពួកវា បានសុំពីសមត្ថកិច្ច។ តាមសមត្ថកិច្ចលួចបង្ហើប រឿងនេះអាចជា
ការលេងបិទពួនរបស់ក្រុមចោរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ