CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនម្ចាស់ ផ្ទះសំណាក់ អង្គររាជ បន្ទាប់ពីឆែកឃើញ អាវុធ ពីរដើម និងសម្ភារៈគ្រាប់ រំសេវខុសច្បាប់មួយ

កំពង់ចាមកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ដឹកនាំដោយ លោក ចាន់
ហោអនុប្រធាន ការិយាល័យ កណ្តាលនគរបាល យុត្តិធម៌ បានឃាត់ខ្លួនបុរសម្នាក់ ជាម្ចាស់ផ្ទះសំ
ណាក់ យីហោ អង្គររាជ ស្ថិតក្នុងភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅវេ
លាម៉ោង ១២ថ្ងៃត្រង់ ទី១៣ ខែធ្នូ ឆ្នាំ២០១២ ក្រោយពេល សមត្ថកិច្ចបានឆែកឆេរ រកឃើញ អាវុធ
ខុសច្បាប់ និងគ្រាប់រំសេវ ជាច្រើនគ្រាប់ ដែលជនសង្ស័យបាន លាក់ទុកលើពីដាន ផ្ទះសំណាក់
របស់ខ្លួន។

លោក ចាន់ ហោ អនុប្រធានការិយាល័យ កណ្តាល នគរបាល យុត្តិធម៌ បានប្រាប់ដើមអម្ពិលឲ្យដឹង
ថា បុរស ឈ្មោះ ស្វាយ ស៊ុនហេង ហៅតុង ម៉េង អាយុ៦៥ឆ្នាំ ជាម្ចាស់សំណាក់ អង្គររាជ កន្លងមក
បានប្រើអំពើហិង្សា ក្នុងគ្រួសារ ជាញឹកញាប់ មិនតែប៉ុណ្ណោះ ជនសង្ស័យរូបនោះ ថែមទាំងមាន ការ
គំរាមកំហែង អ្នកជិតខាង ជារឿយៗផងដែរ ។

លុះនៅយប់ថ្ងៃទី១២ ខែធ្នូ ជនសង្ស័យ បានវាយ ប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរបួសជាតំណំ ហើយ
ករណីនោះ សមត្ថកិច្ចនគរបាល ក្រុងកំពង់ចាម បាននាំខ្លួន ជនសង្ស័យ មកសាកសួរ និងកសាង
សំណុំរឿង ទៅតាមនិតិវិធី  ។

លោក ចាន់ ហោ បានបន្តទៀតថា ករណីដដែលនេះ ដោយសារតែមាន សេចក្តីរាយការណ៍ ពីប្រជា
ពលរដ្ឋ នៅចំណុចកើតហេតុថា ជនសង្ស័យ ឧស្សាហ៍ប្រើអំពើហិង្សា ក្នុងគ្រួសារ និងមានការ គំរាម
កំហែង អ្នកជិតខាង ទើបសមត្ថកិច្ច មានការសង្ស័យ ក៏បានសុំការអនុញាតិ ពីលោក ឧត្តមសេនីយ៍
ឆាយ គឹមសុន ស្នងការនគរបាល ខេត្ត ក៏ដូចជាលោក វរសេនីយ៍ឯកជឹម សេងហុង ស្នងការរងដោយ
មានការឯកភាព ព្រះរាជអាជ្ញាខេត្ត ដើម្បីធ្វើការ ឆែកឆេរ លំនៅឋាន របស់ជនសង្ស័យ ។

ក្រោយពីមានការ អនុញាតិពីលោក រៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ទើប លោក
(ចាន់ ហោ) បានដឹកនាំកម្លាំង សមត្ថកិច្ចនគរបាល ក្រោមឱវាទ រួមជាមួយ អាជ្ញាធរមូលដ្ឋាន ធ្វើការ
ឆែកឆេរ ផ្ទះសំណាក់ អង្គររាជ រកឃើញ អាវុធ អាការ ស្វៃបត់១ដើម, អាវុធការប៊ីនចាស់១ដើម, គ្រាប់
បែកដង ឈើ១គ្រាប់, គ្រាប់កាំភ្លើងអាការ ចំនួន២១២គ្រាប់, គ្រាប់ការប៊ីន ចំនួន៤៥គ្រាប់, គ្រាប់កាំភ្លើង
អ៊ែកែងចំនួន ១៤គ្រាប់, គ្រាប់កាំភ្លើងខ្លីម៉ាកការ៥៤ ចំនួន៤៨គ្រាប់ និងរំសេវTNT  ទម្ងន់២គីឡូ៦ខាំ និង
រំសេវមិនស្គាល់ ម៉ាក ១កប៉ុងទៀត ដែលជនសង្ស័យបានលាក់ទុកនៅ លើពីដានផ្ទះសំណាក់ នោះ។

លោក ចាន់ ហោ បានឲ្យដឹងទៀតថា ចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ស្វាយ ស៊ុនហេង ហៅ
តុង ម៉េង បានទទួលស្គាល់ថា អាវុធ២ដើម និងវុត្ថុតាងទាំងអស់ ជារបស់គាត់ កាលពីគាត់នៅ ជាមន្ត្រី
យោធា ប៉ុន្តែនៅពេលគាត់ ចូលនិវត្តន៍ វត្ថុតាងទាំងនោះ គាត់មិនបាន ប្រគល់ជូនអង្គភាពទេ ។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុង កសាងសំណុំរឿង ទៅតាមនិតិវិធី បញ្ជូនទៅសាលា ដំបូងខេត្ត
កំពង់ចាម ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ