ព័ត៌មានកំសាន្ត ៖ តារាសម្តែង Yvonne Lim បានប្រកាសប្រាប់មហាជនជាសាធារណៈថា នាងកំពុងរំពឹងទុកថា នឹងមានកូនទី ២ របស់នាងជាមួយនិងប្តីរបស់នាង គឺ Alex Tien ក្នុងពេលឆាប់ៗនេះ ។
តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ បានបង្ហោះរូបថតរបស់នាង ប្តីរបស់នាង និងកូនប្រុសម្នាក់ដែលមានឈ្មោះថា AJ ហើយមើលទៅគ្រួសាររបស់នាងហាក់បីដូចជាមានសុភមង្គលខ្លាំងណាស់ ។
គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែង Yvonne Lim សព្វថ្ងៃនេះកំពុងរស់នៅកោះតៃវ៉ាន់ជាមួយនិងក្រុមគ្រួសាររបស់នាង ។
ហើយមិនប៉ុន្មានថ្ងៃកន្លងផុតទៅនេះទេ អ្នកនាង Yvonne ដែលជាតារាសម្តែងជើងចាស់មួយរូបបានសរសេរថា "កូនប្រុស AJ ពិតជាសប្បាយរីករាយណាស់ពីព្រោះគេជិតមានប្អូនម្នាក់ទៀតហើយ" ។
អ្នកនាង Yvonne បានបន្ថែមទៀតថា នាងរំពឹងនឹងយកកូនទី នៅក្នុងខែមករា នាឆ្នាំក្រោយនេះ បន្ទាប់ពីកូនច្បងរបស់នាងធំដឹងក្តីជាងនេះបន្តិចសិន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop