ភ្នំពេញ ៖ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បញ្ចេញប្រតិកម្ម ជាមួយនឹងវីដេអូ ព្រមទាំងអាកប្បកិរិយាមិនសមរម្យរបស់ ព្រះសង្ឃខ្មែរ មួយអង្គ ។
ក្នុងនោះផងដែរ អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងនៅបណ្តាញសង្គមហ្វេសប៊ុកថា "ការពិតមិនចង់ Share នាំចង្អៀតទេ តែក្នុងនាមជាខ្មែរកាន់សាសនាព្រះពុទ្ធថែមទាំងគោរពស្ម័គ្រស្មោះអស់ពីចិត្ត ពិតជាមិនសប្បាយចិត្តទេនៅពេលដែលឧស្សាហ៍ឃើញគេយកស្បង់ចីវរដែលគ្រប់គ្នាមិនថាចាស់ក្មេង ឬឋានៈប៉ុណ្ណាតែងលត់ជង្គង់ក្រាបសំពះដល់ធរណី មកស្រោបពីក្រៅខ្លួនបុគ្គលអសីលបែបនេះជាហូរហែរតែគ្មានឃើញវិធានការណ៍ណាមួយមកទប់ស្កាត់ និងលប់បំបាត់បានសោះ ? ?" ។
អ្នកនាងបន្តទៀតថា "ផ្ទុយទៅវិញបែរជាកើតមានប្លែកៗ ដូចករណីនេះ...តើមកពីច្បាប់ធូរលុងពេក ឬមកពីអ្នកកាន់ច្បាប់មិនច្បាស់លាស់ ? ? ? ខ្ញុំមានយោបល់នេះគឺដើម្បីទាំងអស់គ្នា និងការពារសាសនាព្រះពុទ្ធដែលជាសាសនារដ្ឋប៉ុណ្ណោះ គ្មានបំណងអវិជ្ជមានណាមួយទេ តែបើជនណាហ៊ានយកសម្តីខ្ញុំនេះទៅកាឡៃសាច់រឿងក្នុងន័យអាក្រក់ដូចកាលរឿងលុយខ្មែរទៀត គឺជននោះជាជនបំផ្លាញជាតិ " ។
ចង់ជ្រាបកាន់តែច្បាស់ សូមធ្វើការទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា