CamNews

ព័ត៌មានជាតិ 

ឆ្លងចរន្តអគ្គីសនី ឆេះលុច្សស៊ីស ផ្អើលពលរដ្ឋ យកបំពង់ពន្លត់ អគ្គីភ័យ អន្តរាគមន៍

ភ្នំពេញ៖ រថយន្តលុច្សស៊ីស RX៣០០ មួយគ្រឿង បានឆ្លងចរន្តអគ្គីសនី ឆេះបង្កឲ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលនៅក្បែរ ជួយអន្តរាគមន៍ យកបំពង់ពន្លត់ អគ្គីភ័យមកបាញ់ពន្លត់ ខណៈដែល កំពុងធ្វើដំណើរ កាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី៧ខែតុលា ឆ្នាំ២០១៤ នៅចំណុចមុខ សកលវិទ្យាល័យ ភូមិន្ទកម្ពុជា តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទទួលគោក ។

តាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តលុច្សស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2G- 8428 ធ្វើដំណើរតាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចមុខ សកលវិទ្យាល័យភូមិន្ទកម្ពុជា ស្រាប់តែឃើញ មានហុយផ្សែង ចេញពីកាប៊ិនខាងមុខ និងបង្កឲ្យមានអណ្តាតភ្លើង ធ្វើឲ្យផ្អើលដល់ ប្រជាពលរដ្ឋ ដែលនៅកន្លែងរួមទាំង អ្នកធ្វើដំណើរជួយ អន្ត រាគមន៍ យកបំពុងពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ទាន់ពេលវេលា  តែមិនបង្កឲ្យមានមនុស្សណា ម្នាក់រងរបួស នោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមក ដល់ចំណុចកើតហេតុ ពិនិត្យជាក់ស្តែង ហើយបានឲ្យម្ចាស់ រថយន្ត អូសទៅជួសជុលដោយខ្លួន ឯងដោយសារតែ ហេតុការណ៍នេះមិនបង្ក ឲ្យប៉ះពាល់ដល់អ្នកផ្សេង៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល

 


Tags: social news PP Cambodia​​ Lexus