ថៃ ៖ ទោះបីមិនទាន់ដឹងថា មកបំពេញការងារឲ្យខាងផលិតផល ឬក្រុមហ៊ុនណាមួយ ប៉ុន្តែនៅពេលដែលបានដឹងថា ស្រីស្អាត Cherprang ប្រធានក្រុមនៃBNK48 នឹងមកកាន់ប្រទេសកម្ពុជា ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តក្រៃលែង ព្រោះនេះគឺជាលើកទីមួយដែលនាងធ្វើដំណើរមកកាន់ទឹកដីរបស់យើង ។
យោងតាមប្រភពពីហ្វេសប៊ុកផេក ThirTeen Terrors Cambodia បានឲ្យដឹងថា ក្រុម BNK48 មានច្បាប់មួយគឺ មិនអាចឲ្យអ្នកគាំទ្រថតសែលហ្វីរ ឬប៉ះពួកគាត់ទេ ប៉ុន្តែអាចត្រឹមថតរូបពួកគាត់ពីចម្ងាយបាន ។
គួរបញ្ជាក់ឲ្យដឹងថា នាង Cherprang នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នៅថ្ងៃពុធ នេះហើយ ៕