ព័ត៌មានកំសាន្ត ៖ ដោយយោងតាមការបង្ហោះរបស់ កញ្ញា ធីសុវណ្ណាថា កាលពីប៉ុន្មានសប្តាហ៍មុននេះបានឲ្យដឹងថា ក្រោយពីវះកាត់កែសម្ជស្សកែច្រមុះ និងទម្រង់មុខរបស់កញ្ញា ឲ្យទៅជាមុខ V ទាល់តែរង់ចាំប្រហែលជា ២ ខែឯណោះទើបបានដឹងលទ្ធផល ប៉ុន្តែពេលនេះមិនទាន់បាន ២ ខែផង ស្រាប់តែចេញលទ្ធផលបណ្តើរៗហើយ ។
គួរបញ្ជាក់ឲ្យដឹងថា មួយរយៈពេលក្រោយពីកែសម្ជស្សនៅឯប្រទេសកូរ៉េរួចហើយ អ្នកនយោបាយវ័យក្មេងរូបនេះ តែងតែបង្ហោះរូបថតរបស់នាងក្នុងទម្រង់ថ្មីតាមរយៈគណនី instagram ផ្ទាល់ខ្លួនរបស់នាង ហើយក៏មានអ្នក Follow ជាច្រើនចូលខមមិនថា មុខរបស់នាងស្រស់ស្អាតជាងមុនច្រើនណាស់ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG