CamNews

តារា 

បេក្ខនារី​ ដែល​ធ្វើ​ឲ្យ ឱក សុគន្ធ​កញ្ញា ស្រក់​ទឹក​ភ្នែក ប្រកាស​ថា Facebook របស់​នាង​មាន​តែ​មួយ​គត់

(ភ្នំពេញ)៖ បេក្ខនារីប្រឡង ក្នុងកម្មវិធីលំដាប់ពិភពលោក «The Voice Cambodia» កញ្ញា រ៉េត ហ្សូសាណា បានប្រកាសជាសាធារណៈ នៅក្នុង Accuont Facebook ផ្ទាល់ខ្លួន​ថា នាងមាន Facebook តែមួយប៉ុណ្ណោះ គឺឈ្មោះ«Zusana Reth» និងមានអ្នក Follower ចំនួន៣ម៉ឺននាក់ និងពុំមាន Facebook ណាផ្សេង ក្រៅពីនេះឡើយ។

ការប្រកាសរបស់បេក្ខនារី ដែលទើបតែយកឈ្នះ កញ្ញា អេង មួយគា ជាគូប្រជែងក្នុងក្រុម កញ្ញា ហ្សូសាណា នៅពេលនេះ គឺបន្ទាប់ពីមានជនខិលខូចមួយចំនួន ដែលបានបន្លំ ធ្វើជា Facebook របស់នាង ដើម្បីទាក់ទាញការគាំទ្រ ពីសំណាក់អ្នកលេងបណ្ដាញសង្គមយក្សមួយនេះ ក្នុងន័យបម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចប៉ះពាល់ដល់កិត្តិយស របស់សាមីខ្លួន គឺកញ្ញា ហ្សូសាណា ដែលមិនបានដឹងខ្លួនទាល់តែសោះ។

ស្រីស្រស់ ដែលច្រៀងចម្រៀង ជាភាសាអង់គ្លេសបានយ៉ាងល្អ ហើយឈានដល់វគ្គ Live Show ទាំងមិនគួរឲ្យជឿរូបនេះ បានសេរសេរថា «I WOULD LIKE TO INFORM EVERYONE THAT I HAVE ONLY ONE FACEBOOK ACCOUNT. IS SUZANA RETH WITH 30000+ follower and with the weird cartoon cover. So please I hope everyone understand. thanks you guys I love you.​ help shared wink emoticon i dont have any second account. i have only one..!»។

មានន័យជាភាសាខ្មែរ ថា«ខ្ញុំសូមជម្រាបគ្រប់គ្នាថា ខ្ញុំមានគណនី ហ្វេសប៊ុក តែមួយគត់ គឺ SUZANA RETH ដែលមានអ្នក Follower ជាង ៣០,០០០នាក់ នឹងមានដាក់រូបតុក្តាមួយនៅលើcover។ ដូច្នេះខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាយល់។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា ហើយសូមជួយចែករំលែកបន្តផង ខ្ញុំគ្មានអាខោនទីពីរទេ គឺមានតែមួយគត់..!»

សូមបញ្ជាក់ថា កញ្ញា រ៉េត ហ្សូសាណា ជាបេក្ខនារីលេចធ្លោមួយរូប ដែលបានធ្វើឲ្យគ្រូបង្វឹករបស់នាង គឺកញ្ញា ឱក សុគន្ធកញ្ញា ស្រក់ទឹកភ្នែកនៅចំពោះមុខ សាធារណជន​ មុខនឹងសម្រេចចិត្តជ្រើសយកនាង ដើម្បីបន្តទៅវគ្គ Live Show បន្ទាប់ពីនាងច្រៀងបទ «Girl on Fire» ជាមួយនឹងកញ្ញា អេង មួយគា ហើយបានយកឈ្នះកញ្ញា អេង មួយគា ក្នុងវគ្គ The Battle ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Zusana Reth