CamNews

តារា 

ដល់ម្លឹងផង!!!! Nick Jonas បានបើកចំហយ៉ាងខ្លាំងអំពីការពិត “ឈប់មានស្នេហ៍?”

ព័ត៌មានកំសាន្ត ៖ លោក Nick Jonas ជាការពិត គឺមិនមានការថើបទៀតទេ (ទំនាក់ទំនងស្នេហា) ប៉ុន្តែគាត់ចាប់យក​ ការ ច្រៀងទៅវិញ។


ប្រឆាំងទៅនឹងពាក្យចចាមអារ៉ាមចុងក្រោយបំផុត ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហារបស់ខ្លួន Nick Jonas  វ័យ ២៣​ ឆ្នាំ បានធ្វើការអះអាង តាមរយៈ គណនី Twitter ឲ្យដឹងថា គាត់នៅតែ Single ខណៈលោកបន្តអោយដឹងថា នឹងចំណាយជីវិតស្នេហារបស់លោក ទៅកាន់វិស័យចម្រៀង​តាមរយៈការបង្កើតអាល់ប៊ុមថ្មីៗទៅវិញ ។ 



 

ងាកពីជីវិតស្នេហា ទៅចាប់យកវិស័យចម្រៀងកាន់តែស៊ីជម្រៅ តារារូបនេះ សន្យាឲ្យដឹងថា "Ready to share the journey I've been on this last year through my music," "Which is coming very soon..." ។ (គាត់ត្រៀមខ្លួនរួចហើយសម្រាប់ការចែករំលែក ការធ្វើដំណើរ​ របស់ខ្ញុំកាលពីឆ្នាំមុន តាមរយះតន្រ្តី គាត់សន្យាថានឹងមកដល់ឆាប់ៗនេះ។)


គួររំឮកថា ច្រើនជាង មួយឆ្នាំហើយ ដែល Jonas បានចេញបទចម្រៀងទោលជាបន្តបន្ទាប់ រួមមានដូចជា "Chains," "Jealous" និង "Levels" ពោល មានការចេញផ្សាយសាជាថ្មី ខណៈលក់ដាច់បំផុត ដូចគ្នាដែរ ។ តើពួកយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់បទថ្មីរបស់គាត់ហើយឬនៅ ។ ប៉ុន្តែ​ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ Jonas ផ្តោតជាសំខាន់ទៅលើរបាយការណ៍ ពីកាសែតដ៏ជាក់លាក់មួយ តើនោះជាអ្វីអោយប្រាកដ ?

ពេលនេះខ្ញុំបានភ្ជាប់ទំនាក់ទំនងជិតសិទ្ធ ជាមួយនឹងប្រពន្ធ មិត្តភ័ក្ររបស់ខ្ញុំដល់ទៅ ២នាក់  និង មិត្តស្រី ម្នាក់ផ្សេងទៀត​  ខណៈពេលដែលអ្នកទីបី បានចូលរូមទទួលទានអាហារពេលល្ងាចជាមួយនឹងពួកគេ។ គាត់បានគូរបញ្ជាក់ទៀតថា ទំនាក់ទំនងនេះ ដូចជាធ្ងន់ធ្ងរ ខណៈ  hashtag #sofunnyiforgottolaugh ។មនុស្សទាំងនេះគឺ ល្អខ្លាំងណាស់ ចេញពីរូបភាព ដែលធ្វើឱ្យរឿងរបស់ពួកគេ គួរឱ្យចាប់អារម្មណ៍។ ជាការពិត អ្នកទាំងអស់គ្នា គឺប្រសើរបំផុតដែលអាចធ្វើអោយក្រុមអ្នកប្រមាញ់រូបតារាល្បី មិនសូវជាចាប់អារម្មណ៍លើពូកគេ តាមមកប្រមាញ់រូបដូចសព្វមួយដងនោះទេ ។

ស្រាយបំភ្លឺពាក់ព័ន្ធនឹងវិស័យចម្រៀងរបស់ខ្លួន Jonas រើសយក Emoji មុខញញឹមជាមួយនឹងវ៉ែនតា នៅលើ tweet របស់គាត់ ដោយលើកឡើងថា ៖

ខ្ញុំបានបកស្រាយអំពីការពិត ដែលថា ខ្ញុំមិនមានទំនាក់ទំនងស្នេហា ជាមួយនរណាម្នាក់ ក្នុងពេលឥឡូវនេះទៀតនោះទេ។ គាត់បានសរសេរបន្តថា ៖ ខ្ញុំជឿជាក់ថា ខ្ញុំជាប្រភពដែលគួរឱ្យទុកចិត្តបំផុត។

ចាប់តាំងពីចែកផ្លូវគ្នាជាមួយនឹងមិត្តស្រីយូរអង្វែង នាង Olivia Culpo អំឡុងខែ មិថុនា ឆ្នាំ ២០១៥ Jonas ចាប់ផ្តើមមានទំនាក់ទំនងជាបន្តបន្ទាប់ជាមួយនឹង Kate Hudson និង Lily Collins ប៉ុន្តែ លោកបានបដិសេធ ទៅនឹងការបញ្ចេញមតិយោបល់ អោយដឹង ពីទំនាក់ទំនងស្នេហារបស់លោក ។ ដោយឡែ​ក មានពេលមួយនេះ ទំនាក់ទំនងលោកជាមួយនឹង Hudson អោយដឹងថា ទំនាក់ទំនងពួកគេ គឺស្រស់បំព្រង "beautiful connection"។

កាលពីដើមខែនេះ អ្នកទាំងពីរបានឈានជើង ចេញ ទៅ ញ៉ាំអាហារពេលល្ងាច នៅភោជនីយដ្ឋាន រ៉ូមែនទិក នៅទីក្រុង Los Angeles ដោយមានប្រភពប្រាប់ថា ពួកគេបាន អង្គុយនៅតុអាហារជ្រុង មួយជាមួយគ្នា អស់រយៈពេលដល់ទៅបួនម៉ោង។


ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ etonline