គេហទំព័រ TMZ បាននិយាយថា៖ Justin Bieber & Selena Gomez បានត្រូវគ្នា និង ចាប់ផ្តើមស្នេហា របស់ពួកគេសាជាថ្មី កាលពីប៉ុន្មានថ្ងៃនេះ។
គូរស្នេហ៏១គូរនេះ បានណាត់ជួបគ្នាកាលពីចុងសប្តាហ៏។ Justin បានបង្ហោះវីដេអូ ដែលពួកគេ ទាំងពីរបាន ឡើងភ្នំជាមួយគ្នា ប៉ុន្តែក្រោយមកក៏ត្រូវបានលុបចោលវិញ។ នៅក្នុងវីដេអូ នោះ Justin បានច្រៀង និងរាំយ៉ាងរីករាយ ហើយ Selena ជាអ្នកឈរមើល។ បន្ទាប់មក Justin ក៏បាន បង្ហោះ វីដេអូ១ទៀត ដែលគេបានច្រៀង ចំរៀងបង្ហាញពីស្នេហាគេចំពោះ Selena។
ដើមហេតុ ដែលធ្វើឲពួកគេទាំងពីរត្រូវគ្នាវិញ គឺ Justin បានបង្ហោះរូបភាពគេទាំងពីរនាក់ កាលពីថ្ងៃទី១៤ សីហា។ ក្រោយមកក៏បានលុបចោលវិញ។ វាត្រូវបានបង្ហាញឲដឹងថា គូរស្នេហ៏១គូរនេះ មិនមែនមាន ការណាត់ជូបគ្នាដោយសំងាត់តែ១លើកនោះទេ ប៉ុន្តែមានដល់ទៅ២ដង។ ពួកគេបានអោបរឹតគ្នា និងកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាលនៅឯ រោងកុន កាលពីថ្ងៃទី១១ សីហា ហើយនៅថ្ងៃទី ១៣ គេទាំងពីរ បានណាត់ជួបគ្នារៀន Bible។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ hollywoodlife