CamNews

ព័ត៌មានជាតិ 

អគ្គិ​ភ័យ​ឆាប​ឆេះ រោង​ចក្រ​កាត់​ដេរ នៅ​ចាក់​អង្រែ បាន​មួយ​សន្ទុះ ក៏​រលត់​ទៅ​វិញ

ភ្នំពេញៈ អគ្គិភ័យមួយ បានធ្វើឱ្យរោងចក្រ កាត់ដេរ យូអេសអេ ហូលីហ្វៀល ដែលសិ្ថតនៅ
សង្កាត់ចង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឆាបឆេះ មួយភ្លេត កាលពីវេលាម៉ោង៣
និង៣០នាទី រសៀល ថ្ងៃទី១៩ ខែកុម្ភៈ (មុននេះបន្តិច) ហើយក៏បានរលត់ទៅវិញ ក្រោយពេល
ដែលរថយន្ត ពន្លត់អគ្គិភ័យ បានទៅដល់មួយសន្ទុះ ។

យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យមួយចំអិនកំពឹសនេះ
បានបង្កឡើង ដោយជាងផ្សារដំបូល រោងចក្រ មិនប្រយ័ត្ន ធ្វើឱ្យកម្ទេចភ្លើង ធ្លាក់ចុះមកក្រោម
ត្រូវជាមួយនឹងពូក បណ្តាលឱ្យ ឆេះឡើងភ្លាមៗ ផ្អើលដល់កម្មករ កម្មការិនី រោងចក្រតែម្តង ។
លុះមានការអន្តរាគមន៍ភ្លាមៗ ពីអភិបាលខណ្ឌមានជ័យ លោក គួច ចំរើន រួមទាំងអាជ្ញាធរសង្កាត់
ក៏ដូចជាកម្លាំងពន្លត់ អគ្គិភ័យ រាជធានីភ្នំពេញ ដែលមាន រថយន្តពន្លត់អគ្គិភ័យចំនួន៤ បានទៅ
ដល់ និងបាញ់ពន្លត់អស់តែ មួយគ្រឿងប៉ុណ្ណោះ ភ្លើងក៏រលត់តែម្តង។ អគ្គិភ័យនេះ មិនបណ្តាល
ឱ្យកម្មករ កម្មការិនី ណាម្នាក់រងរបួសនោះទេ ។

គួរបញ្ជាក់ ប៉ុន្មានថ្ងៃមកនេះ នៅរាជធានីភ្នំពេញ មានករណីអគ្គិភ័យឆេះ ផ្ទះប្រជាពលរដ្ឋ ជាញឹក
ញយ ហើយកាលពីយប់មិញនេះ (ថ្ងៃទី១៨ ខែកុម្ភៈ) ក៏មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន៣
ករណីដែរ ប៉ុន្តែពុំបានធ្វើឱ្យ ប្រជាពលរដ្ឋរងរបួស នោះទេ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ