CamNews

ព័ត៌មានជាតិ 

សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពអាកាសធាតុ

យោងតាមការតាមដាន និងសង្កេតលើលក្ខណៈអាកាសធាតុជាប្រចាំបានឃើញថា ៖ 

១. ចាប់ពីថ្ងៃទី ១០-១១ ខែមេសា នេះ ជ្រលងសម្ពាធទាបដែលកន្លងមកបានអូសបន្លាយលើ់កម្ពុចាយើង មានលក្ខណៈចុះខ្សោយ ។ ដូចនេះបរិមាណទឹកភ្លៀងអាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។ ទទ្ទឹមនឹងនោះសីតុណ្ហភាពក៏មានការហក់ឡើងបន្តិចវិញក្នុងកម្រិតពី ៣៦-៣៩ អង់សាសេ ។

២. ចាប់ពីថ្ងៃទី ១២-១៧ ខែមេសា កម្ពុជាយើងនឹងទទួលនូវឥទ្ធិពលនៃសម្ពាធទាបដែលកើតមកពីសមុទ្រចិនខាងត្បូង ជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់បន្តកើតមានក្នុងកម្រិតពីខ្សោយទៅបង្គួរ ស្នើរក្នុងក្របខណ្ឌ័ទូទាំងប្រទេស។

សម្រាប់ព័ត៌មានលម្អិតសូមធ្វើការត្រួតពិនិត្យតារាងនៅខាងក្រោមទាំងអស់គ្នា ៕



ដោយ ៖ គន្ធា


Tags: Local news Social news