ព័ត៌មានកំសាន្ត ៖ រយៈពេលជាយូរណាស់មកហើយដែលតារាស្រី Ruby Lin រឿងដែលខ្លួនកំពុងតែមានផ្ទៃពោះ ជាមួយនឹងក្រុមអ្នកគាំទ្រជាច្រើន នឹងបណ្តាអ្នកនិយមលេងអិនធឺណិតថា នាងមិនមែនបានពរពោះអ្វីនោះទេ ប៉ុន្តែផ្ទុយទៅវិញព័ត៌មានទាំងអស់នោះ សុទ្ធតែជាការពិតដែលថា Ruby Lin បានពរពោះកូនដំបូងជាមួយនឹងលោក Wallace Huo មុនពេលរៀបការ ។
គួរបញ្ជាក់ឲ្យដឹងថា តារាស្រី Ruby Lin និងលោក Wallace Huo បានរៀបចំពិធីមង្គលការជាលើកទី ២ នៅក្នុងទីក្រុង
Taipei ។ នឹងទទួលបានការជូនពរជាច្រើនរាប់មិនអស់ជាមួយបងប្អូន សាច់ឈាមបង្កើត និងមិត្តភក្កិជិតស្និទ្ធិជាច្រើន នៅក្នុងមាន best friend ម្នាក់របស់កូនក្រមុំ Ruby Lin ដែលនាងមានឈ្មោះថា Jolin បានធ្វើការជូនពរមួយដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់កូនក្រមុំថា "ជូនពរឲ្យ Ruby Lin រស់នៅក្នុងជិវិតគូដោយមានសុភមង្គល ហើយជាពិសេសនោះគឺ កូននៅក្នុងផ្ទៃមានសុខភាពល្អ និងកើតមកមានប្រាជ្ញាឈ្លាសវៃ" ។ ក្រោយពីទទួលបានការជូនពរពីមិត្តភក្កិជិតស្និទ្ធិហើយ Ruby Lin ញញឹមទាំងទឹកមុខអៀនខ្មាស់ ហើយនិយាយអរគុណទៅកាន់អ្នករាល់គ្នាដែលបានអញ្ជើញចូលរួម នឹងការជូនពរទាំងអស់នេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14