CamNews

ព័ត៌មានជាតិ 

កម្មករកម្មការនីធ្វើការតវ៉ាដោយសារតែបាត់បង់ការងារ

នៅរោងចក្រ Benoh Apparel ស្ថិតនៅខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យ មានកម្មករកម្មការនីប្រមាណជាង ៥០០នាក់ធ្វើការតវ៉ានៅខាងមុខ ក្រោយពេលដែលបានទទួលដំណឹងថាពួកគាត់នឹងលែងមានការងារធ្វើទៀតកាលពីថ្ងៃទី០៤ ខែមករា។

កញ្ញា ធា រ៉ាត់ ជាកម្មករអាយុ ២៣ឆ្នាំម្នាក់បាននិយាយថា ពួកគាត់ត្រូវបានឲ្យផ្អាកការងារតាំងពីខែវិច្ឆិកា ដោយឲ្យថ្លៃឈ្នួល ៣០ដុល្លារក្នុងមួយខែរហួតដល់រោងចក្របើកទ្វារដំណើរការធម្មតាវិញនៅខែមករា។

ប៉ុន្តែអ្វីដែលភ្ងាក់ផ្អើលនោះគឺថា ក្រោយពេលដែលដល់ថ្ងៃត្រលប់មកធ្វើការវិញ ទើបពួកគាត់បានដឹងពីផ្នែករដ្ឋបាលរបស់រោងចក្រថា នយោជកជនជាតិចិនរូបនោះបានរត់ភៀសខ្លួនបាត់ទៅហើយ។


កម្មការីម្នាក់ទៀត ឈ្មោះស្រី មុំ បានសម្តែងការព្រួយបារម្ភជាខ្លាំងទៅលើបញ្ហាគ្មានការងារធ្វើនេះ។ ពួកគាត់សង្ឈឹមថា ពួកគាត់នឹងអាចទទួលបានប្រាក់សំណងខ្លះពីនយោជករបស់ពួកគាត់ដោយសារតែកម្មករកម្មការនីខ្លះគាត់បានធ្វើការនៅរោងចក្រនោះលើសពី៥ឆ្នាំទៅហើយ។

លោក នាង សំបូរ ត្រូវជាប្រធានសហព័ន្ធសហជីពខ្មែរជួយខ្មែរ បានសំដែងការព្រួយបារម្ភទៅលើផលប្រយោជន៍របស់កម្មករកម្មការនីដោយពុំទាន់ដឹងថាអ្នកណាជាអ្នកទទួលខុសត្រូវទៅលើបញ្ហានេះនូវឡើយទេ។

គាត់បានបន្ថែមទៀតថា កម្មករទាំងអស់មិនចង់ឲ្យលក់គ្រឿងម៉ាស៊ីននៅក្នុងរោងចក្រដើម្បីយកមកទូទាត់ថ្លៃឈ្នួលឲ្យពួកគាត់នោះទេ ដោយសារតែគ្រឿងម៉ាស៊ីនទាំងនោះក៏លក់ពុំបានថ្លៃប៉ុន្មានដែរ។


គួរឲ្យស្តាយ លោក ផាង តឹកហេង ជាប្រធានផ្នែករដ្ឋបាលរបស់រោងចក្រ Benoh Apparel បាននិយាយថា រោងចក្រគឺបានប្រកាសក្ស័យធនហើយ ហើយគាត់ផ្ទាល់ក៏មិនដឺងថាត្រូវដោះស្រាយបញ្ហានេះដោយរបៀបណាដែរ។ ពួកយើងបានត្រូវតែធើ្វការដាក់ស្នើរទៅកាន់អាជ្ញាធរដើម្បីជួយធ្វើការដាក់លក់គ្រឿងម៉ាស៊ីន និងធនធានរបស់រោងចក្រដើម្បីធ្វើការទូទាត់ទៅឲ្យកម្មករកម្មការនីតែប៉ុណ្ណោះ ៕


ប្រែសម្រួល ៖ ច័ន្ទ

ប្រភព ៖ khmertimes


Tags: Local news Social news