CamNews

ព័ត៌មានជាតិ 

ថ្ងៃស្អែក ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ នឹងចេញទៅបំពេញទស្សនកិច្ច នៅរុស្ស៊ី រយៈពេល១០ថ្ងៃ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹងបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែមេសានេះ។

ក្រសួងការពារជាតិកម្ពុជា បានអះអាងថា ទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ធ្វើឡើងតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ SERGEI SHOIGU រដ្ឋមន្រ្តីក្រសួងការពារជាតិ សហព័ន្ធរស្ស៊ី ។

អំឡុងពេលទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីក្រៅផ្លូវការ ព្រមទាំងចូលរួមសន្និសីទទីក្រុងមូស្គូលើកទី៥ ស្តីពីសន្តិសុខអន្តរជាតិ នៅទីក្រុងមូស្គូផងដែរ៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local News Phnom penh