ភ្នំពេញៈ ចោរលួច ស្ទើភ្លើងម្នាក់ ត្រូវបាន អ្នករត់ម៉ូតូកង់៣ រួមជាមួយប្រជាពលរដ្ឋ ផ្សេងទៀត
ព្រួតវាយ យ៉ាងចាស់ដៃ ទាំងយប់ កាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ
២០១៣ បន្ទាប់ពីរូបគេ ចូលលួច ទូរស័ព្ទដៃអ្នករត់ម៉ូតូកង់៣ម្នាក់ ដែលកំពុងដេកលក់ នៅចំណុច
ផ្លូវលេខ៥១ កែងផ្លូវលេខ ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយត្រូវម្ចាស់គេភ្ញាក់ទាន់ ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា ចោរដាច់យ៉ៃ ដែលប្រជាពលរដ្ឋចាប់ ប្រគល់
ឱ្យ សមត្ថកិច្ចនេះ មានឈ្មោះ ស្រី បញ្ញា ភេទប្រុស អាយុ២៩ ឆ្នាំ មានមុខរបរ និងកន្លែងស្នាក់នៅ
មិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៉ាត គឹមអ៊ី អាយុ១៨ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី មាន ស្រុក
កំណើត នៅស្រុកចំការលើ ខេត្តកំពង់ចាម ។
ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ដែលជាអ្នករត់
កង់បី បានដេកលក់ នៅលើម៉ូតូរបស់ខ្លួននៅចំណុចផ្លូវកែងខាងលើ ហើយឈ្មោះ ស្រី បញ្ញា ជាចោរ
ក៏បាន ទៅក្បែរនោះរួច ធ្វើសកម្មភាពលូកហោប៉ាវ លួចទូរស័ព្ទ ។ តែភ្លាមៗនោះ ម្ចាស់ម៉ូតូ បានភ្ញាក់
ដឹងខ្លួន និងស្រែកឡើងថា “ចោរៗ” បណ្តាលឱ្យអ្នករត់ម៉ូតូឌុប ជាមួយ ប្រជាពលរដ្ឋនៅក្បែរនោះព្រួត
គ្នាចាប់ និងវាយរហូត ទ្រោមខ្លួនតែម្តង ។ លុះបន្តិចក្រោយមក ក៏មានសមត្ថកិច្ច ទៅដល់កន្លែងកើត
ហេតុ ត្រួតពិនិត្យ រួចនាំយកជនសង្ស័យ ទៅសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល