CamNews

តារា 

តារាសម្តែងដែលជាកូនកតញ្ញូ ធ្វើរឿងជាច្រើនដើម្បីម្តាយដែលមនុស្សមួយចំនួនមិនងាយធ្វើបាន ដូចជារូបលោកនោះទេ

ព័ត៌មានកំសាន្ត ៖ មិនមានមនុស្សច្រើនប៉ុន្មានទេ ដែលបានធ្វើការលះបង់ប្រាក់ខែ របស់ខ្លួនដើម្បីឲ្យទៅ ម្តាយជាទីស្រលាញ់របស់ខ្លួននោះ ។ 

តើអ្នកដឹងទេថា តារាសម្តែងជនជាតិហុងកុងគឺលោក Bosco Wong គាត់គឺជាកូនប្រុសម្នាក់ដែលបានធ្វើការលះបង់ប្រាក់ខែ លោកដើម្បីឲ្យទៅ ម្តាយជាទីស្រលាញ់របស់លោក ជាការតបស្នងសងគុណសម្រាប់ការចិញ្ចឹមបីបាច់ថែរក្សាលោក រហូតមកដល់សព្វថ្ងៃនេះ ។

ដោយយោងតាមការរាយការណ៍ពី គេហទំព័រ ​Asian E-News Portal បានឲ្យដឹងថា លោក Bosco Wong បានទៅស្ថានីយ៍វិទ្យនឹងបានធ្វើការពិភាក្សាគ្នា នៅក្នុង Mothers' Day ថែមទៀត ។ 


នៅពេលដែលអ្នកកាសែតបានសួរលោក អំពីខ្សែភាពយន្តមួយរបស់លោក​នៅ Mainland China នៅថ្ងៃនោះ គាត់បាននិយាយថា 

នៅទីនោះមានពិធីបុណ្យជាច្រើន ដែលពួកយើងមិនមានឪកាសចូលរួមជាមួយនិង​ គ្រួសាររបស់ខ្លួន ហើយខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថា ខ្ញុំត្រូវតែចូលរួមត្រេកអរ នៅក្នុងពិធីបុណ្យណាមួយ ទោះមិនបានច្រើនយ៉ាងហោចត្រឹម ១ ក៍បានជាមួយនិង អ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំ បន្ទាប់ពីប៉ារបស់ខ្ញុំបានស្លាប់ចោលពួកយើង ។ 

Bosco បានបន្ថែមទៀតថា លោកបានធំឡើងនៅក្រោមការមើលថែ ម្តាយរបស់លោកតែម្នាក់គត់ នឹងមានការជិតស្និទ្ធិគ្នាយ៉ាងខ្លាំងបំផុតជាមួយគាត់ ។ 

ម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា តើធ្វើយ៉ាងដូចម្តេចទើបប្រែក្លាយជាមនុស្សល្អ គាត់បានបន្ថែមទៀតថា ការរៀនសូត្រពិតជាសំខាន់ តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ ការចេះគួរសម ។ 

គួរបញ្ជាក់ឲ្យដឹងថា គាត់បានផ្ទេរប្រាក់ខែរបស់លោក ឲ្យទៅម្តាយជាទីស្រលាញ់ នៅក្នុងគណនីនៅក្នុងធនាគារ ម្តាយរបស់គាត់ ។​ ហើយគាត់ថែមទាំងបានចែករំលែកពាក្យសំដីរបស់លោកថា ការស្រលាញ់គឺជា ការទិញការទុកចិត្ត និងការវិនិយោគ ៕ 



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop