ភ្នំពេញ : ស្រ្តីម្នាក់បានដាច់ ចិត្តយក ខែ្សនីឡុងចងក ធ្វើអត្តឃាត ស្លាប់ ចោល កូនៗ ជាទីស្រ
ឡាញ់ បន្ទាប់ពីទារលុយ ដែលគេ ជំពាក់ មិនបាន កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៣។
នាយនគរបាលប៉ុស្តិ៍ផ្សារ ដើមថ្កូវ បានឲ្យដឹងថា ស្រ្តី រងគ្រោះរូបនេះ ឈ្មោះ ឆេង យៀម អាយុ
៤១ឆ្នាំ ស្នាក់នៅ ផ្ទះជួលលេខ១៧ ផ្លូវ៤៩០ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
បុរសខាងលើនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ច នគរបាលការិយាល័យ
បច្ចេកទេស រាជធានី នៃស្នងការដ្ឋានរាជធានី ភ្នំពេញ បានចុះទៅពិនិត្យជាក់ស្ដែង ឃើញថា ស្រ្តី
ឈ្មោះ ឆេង យៀម ពិតជា ចងកសម្លាប់ខ្លួន ដោយយកខ្សែនីឡុង ចងជាប់ប្រហោង ឥដ្ឋខ្យល់
បង្អួចផ្ទះចងកទម្លាក់ខ្លួនស្លាប់ ក្នុងបន្ទប់ពិតប្រាកដមែន ។
សពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យនៅក្នុងវត្ត សន្សំកុសល។ តាមក្រុមគ្រួសារ បាននិយាយ
ប្រាប់សមត្ថកិច្ចហើយសមត្ថកិច្ចសន្និដ្ឋានថា ស្រ្តីឈ្មោះ ឆេង យៀម ចងកសម្លាប់ខ្លួន ដោយសារ
តូច ចិត្តនឹងបងស្រី ដែលខ្ចីលុយគាត់ ហើយពេលជនរងគ្រោះទៅទារលុយជំពាក់ បងស្រីមិនសង ហើយបានទាំងប្រើពាក្យសំដីដាក់ជនរងគ្រោះទៀតថា ជំពាក់ស្អី ជំពាក់ពីពេលណា ទើបដាច់ចិត្ត
ធ្វើអត្តឃាតខ្លួនឯង ដោយបន្យល់ទុកលិខិត បណ្ដាំពីរច្បាប់ឲ្យកូន ក្មួយនិងក្រុមគ្រួសារបានដឹង មាន
ខ្លឹមសារយ៉ាងខ្លីថា គាត់លាលោកទាំងក្តីអាឡោះអាល័យ ព្រោះស្ថានភាពជំងឺ គាត់ពិបាកទ្រាំពេក។
ទាក់ទិននឹងការធ្វើអត្តឃាត របស់ស្រ្តីរងគ្រោះនេះ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្រ្តីរងគ្រោះ
តូចចិត្តខ្លួនឯង ដែលខិតខំរកស៊ីហាលថ្ងៃ ហាលភ្លៀង រហូតមានលុយកាក់ ឲ្យបងប្អូនខ្ចីប្រមាណជិត
១ម៉ឺនដុល្លារ ហើយជនរងគ្រោះ ទារលុយវិញ បែរជាអ្នកខ្ចីលុយ ដែលជាបងស្រីខ្លួន ធ្វើមិនដឹងមិនឮ
ព្រមទាំងប្រើ ពាក្សសំដីដាក់ស្រ្តីរងគ្រោះ ជាប្អូនថែមទៀត។
មជ្ឈដ្ឋានប្រជាពលរដ្ឋ បាននាំ គ្នានិយាយរិះគន់ទៅលើបងស្រី ដែលបានខ្ចីលុយប្អូនស្រី យកទៅ
ធ្វើផ្ទះ ស្នាក់នៅ ដោយសុខស្រួលហើយ មិនសងមកប្អូនវិញ ។ មជ្ឈដ្ឋាន ប្រជាពលរដ្ឋក៏បាន នាំ
គ្នាអាណិតអាសូរដល់សព ដែលគាត់មិនគួរគិតខ្លី ហើយជ្រើសរើសយកផ្លូវ បែបនេះ បញ្ចប់ជីវិត
ឡើយ ។
សូមអំពាវនាវដល់មនុស្សម្នា ទាំងឡាយ កុំគិតខ្លីដូចស្រ្តី ខាងលើ គេជំពាក់បំណុលមិន ព្រមសង
ពោលគឺ អាយុជីវិត មនុស្ស មិនមានដាក់ លក់ដូរ នៅតាមទីផ្សារដូចត្រីសាច់ឥវ៉ាន់នោះទេ អ៊ីចឹង
បើមានបញ្ហា ត្រូវដោះស្រាយ គ្នាតាមផ្លូវ ច្បាប់ មិនបញ្ចប់ជីវិតខ្លួនឯង ដោយសោកសៅនោះទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល