(កូរ៉េ)៖ នាង Kim Go Eun និងលោក Shin Ha Kyun ត្រូវបានខាងផលិតកម្ម HODU&U ដែលអ្នកទាំងពីរកំពុង ជ្រកកោនក្រោមដំបូលតែមួយ ចេញមុខអះអាងថា តារាកូរ៉េប្រុសស្រីទាំងពីរដួងនេះ ចាប់ផ្តើមណាត់ជួប ដើម្បីស្គាល់គ្នាកាន់តែច្បាស់ អស់រយៈពេលពីរខែមកហើយ ប៉ុន្តែមិនមានការបញ្ជាក់ថា ពួកគេត្រឹមតែរាប់អានគ្នា ឬក៏មានទំនាក់ទំនងស្នេហា ក្រៅឆាកឡើយ។
ក្រោយពីធ្លាយដំណឹងណាត់ជួបគ្នា ជាមួយនាង Kim Go Eun ក្រៅការសម្តែងនោះ តារាប្រុស Shin Ha Kyun ក៏បានបង្ហោះសារ លើបណ្តាញសង្គមថា ខ្លួនមិនបានណាត់ជួប អ្នកណាទេហើយក៏បានផ្តល់បទសម្ភាសន៍ ដល់អ្នកកាសែតបែបនេះដែរ រឹតតែធ្វើឲ្យអ្នកគាំទ្រគិតថា Shin Ha Kyun កំពុងព្យាយា មបិទបាំងទំនាក់ទំនងក្រៅផ្លូវការ រវាងរូបគេ និងKim Go Eun។ ចំណែកតារាស្រីរូបនេះ ក៏មិនបានចេញមុខបកស្រាយ ពីរឿងនេះនៅឡើយដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង