CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន ជនបរទេស ៣ នាក់​ទៀតហើយ ថត​ស្រាត នៅ​ប្រាសាទបុរាណ ក្នុង​ខេត្តសៀមរាប

ព័ត៌មានជាតិ ៖ ​កាលពី​ថ្ងៃអាទិត្យ ទី​១០​ឧសភា ​អ្នកការពារ​ប្រាសាទបុរាណ ក្នុង​ខេត្តសៀមរាប បាន​ ឃាត់​ខ្លួន​ជនបរទេស៣ នាក់ បន្ទាប់ពី​ពួកគេ​បានថត​​ស្រាត នៅមុខ​ស្តេច​គម្លង់ ទី​លាន​ជល់ដំរី និងនៅប្រាសាទ តាព្រហ្ម​។ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១១​ឧសភា​នេះ ប៉ូលិស  ​ការពារ​បេ​តិក​ភ័​ណ្ឌ បាន​បញ្ជូន​ជនបរទេស​ទាំងបី​នាក់ ( បុរស​ពីរ ស្រី​ម្នាក់ ) ជា​ជន​ជាតិ​​អូស្ត្រាលី ហូ​ឡង់ និង​ជនជាតិ​អា​ហ្ស​ង់​ទីន ទៅកាន់​តុលាការ​។


​សូម​រម្លឹកថា កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៥ មានការ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​កនូវ​រូបថត​ជាច្រើន ដែល​ស្ត្រី និង​បុរស​បរទេស​ថត​ស្រាត នៅ​ប្រាសាទបុរាណ​ខ្មែរ ក្នុង​ខេត្តសៀមរាប​  ។ ក្រោយមក មានការ​អះអាងថា រូបថត​ស្រាត​ទាំងនោះ ត្រូវបាន​គេ​កាត់ត​។

​ ក៏ប៉ុន្តែ​ក្រោយ​នោះ​បន្តិច យ៉ាង  ហោច  ណាស់ មាន​បុរស​ជនជាតិ​បារាំង ៣ នាក់ និង​ស្ត្រី​អាមេរិក ២ នាក់ ត្រូវបាន​ចាប់ខ្លួន កាត់ទោស និង​បណ្តេញ​ចេញពី​កម្ពុជា ដោយ   សារ​តែ​​ជនបរទេស​ទាំងនោះ បាន​ថតរូប​អាក្រាត​ផ្សេង​ពីគ្នា នៅ​ប្រាសាទបុរាណ នៅ​ខេត្តសៀមរាប​ ៕


ប្រភព ៖ ស៊ីអ៊ីអិន និង ហ្វុកញូវ


Tags: Angkor Wat Cambodia Google Map Pac man April Fool day