ព័ត៌មានវីដេអូ៖ កន្លងមកធ្លាប់ឃើញ ការសាកល្បង ពិសោធ ផ្សេងៗលើផលិតផល ម៉ូដែល របស់ក្រុមហ៊ុន រថយន្ដ ប៉ុន្ដែម្ដងនេះ បានប្លែកភ្នែកថ្មីទៀតហើយ ដោយឃើញទិដ្ឋភាពជាក់ស្ដែងពី ការបញ្ចេញកំហឹង យ៉ាងខ្លាំងខ្លា របស់នារីវ័យក្មេងម្នាក់ ដោយយកដុំឥដ្ឋ មកវាយដំ លើរថយន្ដម៉ូដែល Audi Q3 ដ៏ថ្មីស្រឡាង របស់ខ្លួនជាសាធារណៈ ក្នុងប្រទេសចិន។
ជារឿងមួយដែលចម្លែក ចំពោះទង្វើរបំផ្លាញរបស់នារីវ័យក្មេង បែជាមកបញ្ចេញកំហឹង មកលើរថយន្ដទៅវិញ ខណៈដែលមានការសោកស្ដាយជាខ្លាំងពីបណ្ដាមហាជនលើទីផ្លូវ ក្រោយពេល ជាក់ទិដ្ឋភាពបែបនោះ ។ ប្រភពគេហទំព័រ carscoops បានបង្ហាញថា មូលហេតុដែលឈានទៅដល់ការវាយកំទេចបំផ្លាញយ៉ាងដូច្នេាះ ព្រោះនាងខឹងនឹងប្ដីរបស់នាង ជាខ្លាំងដែលគាត់បានទិញរថយន្ដ ថ្មីម៉ូដែលមួយគ្រឿងនេះ មានលក្ខណៈ តូចជាងគេបំផុតក្នុងចំណោមរថយន្ដដែលគ្រូសាររបស់នាង ប្រើប្រាស់។ ប្រភពដែលបានបន្ដទៀតថា ការវាយបំផ្លាញ សម្បត្ដិទាំងកណ្ដាលផ្លូវបែបនេះ មិនដឹងថា ចង់មានន័យ យ៉ាងម៉េចទេ អាចជាការសងសឹក ឬជាការបញ្ឈឺ ដល់ម្ចាស់អំណោយមួយនេះ ។ ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖
ដោយ៖ អឿ អ៊ុយ