(កូរ៉េ)៖ នាង Kim So Hyun តារាស្រីក្នុងសាច់រឿង «Hey Ghost, Let’s Fight» របស់ទូរទស្សន៍ TVN របស់កូរ៉េ បានប្រកាសថា នាងមិនធ្លាប់មានមិត្តប្រុស នៅក្នុងជីវិតឡើយ សូម្បីតែម្នាក់តាំងពីកុមារភាព និងកាលនៅរៀន ព្រោះតែពិបាកក្នុងការធ្វើខ្លួន ឲ្យជិតស្និទ្ធជាមួយគេ។
ជឿទេថា Kim So Hyun តារាស្រីសាច់សខ្ចី ដ៏ស្រស់ស្អាតរូបនេះ ពិតជាមិនដែលមានមិត្តភក្តិប្រុស សូម្បីតែម្នាក់នោះ? តែអ្វីដែលនាងទើបប្រកាសថ្មីៗនេះ ជាមួយ Ilgan Sports កាលពីថ្ងៃទី៣០ សីហា កន្លងទៅ Kim So Hyun និយាយថា តាំងពីក្លាយជាតារាសម្តែង ក៏នាងមិនដែលមានទូរស័ព្ទទំនាក់ទំនង ការងារជាមួយតារាប្រុសណាម្នាក់ដែរ ដូចជា Yeo Jin Goo អ៉ីចឹង គឺទោះនាងសម្តែង ជាមួយគេក៏ដោយ ក៏គ្មានលេខទូរស័ព្ទគាត់ដែរ។
នៅក្នុងរឿង «Hey Ghost, Let’s Fight» របស់ទូរទស្សន៍ TVN តារាសម្តែងស្រីវ័យ១៧ឆ្នាំ Kim So Hyun ដើរតួជាខ្មោចស្រី Kim Hyun Ji ដែលធ្វើឲ្យអ្នកទស្សនា ពិតជាពេញចិត្តនឹងការសម្តែង របស់នាងយ៉ាងខ្លាំង ព្រោះតែទេពកោសល្យដ៏ប៉ិនប្រសប់ និងសំឡេងដ៏ស្រទន់អង្រួនដួងចិត្ត អ្នកគាំទ្រតាមរយៈការឡើងបង្ហើរសំនៀង បទ Dream នៅក្នុងសាច់រឿង «Hey Ghost, Let’s Fight»៕






ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង