ព័ត៌មានកំសាន្ត ៖ ដោយយោងតាមការចុះសង្កេតដល់ខេត្តសៀមរាបរបស់ ក្រុមការងារ Camnews ដោយផ្ទាល់ កាលពីថ្ងៃទី ១៣ ខែមេសា ២០១៧ បានឲ្យដឹងថា មិនទាន់ដល់ថ្ងៃចូលឆ្នាំខ្មែរស្រួលបួលផង នៅសៀមរាបស្រាប់តែមានមនុស្សច្រើន ភ្លូតទឹកភ្លូតដីរហូតដល់នឹកស្មានមិនដល់ ។
គួរបញ្ជាក់ឲ្យដឹងថា ខេត្តសៀមរាបគឺជាខេត្តមួយដែលពោរពេញទៅដោយភ្ជាប់ទេសចរណ៍រាប់មិនអស់ ព្រមទាំងមិនចេះរីងស្ងួតទៀតផង ។ ដូច្នេះកុំឲ្យខាតពេលយូរទៅទស្សនាទិដ្ឋភាពខ្លះៗក្នុងខេត្តសៀមរាប នៅក្នុងយប់ថ្ងៃទី ១៣ ខែមេសានេះតែម្តង ៕
ដោយ ៖ គន្ធា