CamNews

ព័ត៌មានជាតិ 

CNRP ចេញសេចក្តីប្រកាសថា «កម្លាំងសមត្ថកិច្ចបានឃាត់រថយន្តរបស់លោក កឹម សុខា នៅតាមបណ្តោយមហាវិថី

(ភ្នំពេញ)៖ នៅមុននេះបន្តិច គណបក្សសង្គ្រោះជាតិបានចេញសេចក្តីប្រកាសព័ត៌មានថា «កម្លាំងសមត្ថកិច្ចបានឃាត់រថយន្តរបស់លោក កឹម សុខា នៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ»។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ Fresh News មុននេះបន្តិចថា ពុំមានការឃាត់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះទេ។ តែលោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមុននេះបន្តិច ដែរថា មានការឃាត់ឆែកឆេររថយន្តរបស់លោក កឹម សុខា ពិតប្រាកដមែន៕





ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh