CamNews

ព័ត៌មានជាតិ 

ប្រពន្ធមានជំងឺ គ្មានលុយព្យាបាល សម្រេចចិត្តជិះ កង់ឆក់កាបូបគេ ត្រូវសមត្ថកិច្ច ចាប់ចូលគុក

ភ្នំពេញ៖ រឿងមិនគួរឲ្យ ជឿមួយបានកើត ឡើងក្នុងខណៈ ដែលបុរសម្នាក់ ជិះកង់ទៅឆក់កាបូប
ពីស្រ្តីម្នាក់នៅ ទល់មុខហាងលក់សំលៀកបំពាក់មួយ តាមបណ្តោយផ្លូវម៉ៅសេទុង ខាងកើតស្តុប
ភ្លើងបូកគោ ចំងាយ ប្រមាណ ជាង ១០០ ម៉ែត្រ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាល
ពីវេលា ម៉ោង ២១ និង ០៥ នាទីយប់ថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៣ ក្នុងខណៈ ដែលស្ត្រីរងគ្រោះ
កំពុងជិះក្នុងរ៉ឺម៉កម៉ូតូកង់បី ត្រឡប់មកពីហូបការមិត្តភក្តិ ត្រូវសមត្ថកិច្ចចាប់ចូលគុកចោលប្រពន្ធ
ដែលមានជំងឺសម្រាកនៅមន្ទីរពេទ្យ ។

ជនសង្ស័យ ដែលបានធ្វើសកម្មភាពឆក់កាបូបខាងលើនេះ ឈ្មោះ ឈុន ជានិត អាយុ ២៦ឆ្នាំ
ស្នាក់នៅផ្ទះជួល ម្តុំវត្តប្រយុវង្ស បាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចថា  មូលហេតុដែលខ្លួន
សម្រេចចិត្តធ្វើសកម្មភាព ឆក់កាបូប នេះគឺដោយសារប្រពន្ធ ឈឺគ្មានលុយព្យាបាលជំងឺ ទើប
សំរេចចិត្តធ្វើ សកម្មភាពជិះកង់ ឆក់កាបូបខណៈ ដែលស្រ្តីរងគ្រោះបានជិះរ៉ឺម៉ក កង់បីចេញពី
ហូបការរបស់មិត្តភក្តិ បណ្តាលឲ្យស្រ្តីជាម្ចាស់កាបូបរបួសជើង ដោយសារការប្រតាយប្រតប់គ្នា។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានប្រគល់កាបូបដែលជនសង្ស័យធ្វើសកម្មភាពឆក់បានទៅឲ្យម្ចាស់
វិញ រួចនាំ ខ្លួនជនសង្ស័យទៅឃុំខ្លួនបណ្តោះ អាសន្ន ដើម្បីកសាងសំនុំរឿងបញ្ជូនទៅ សាលាដំបូង
រាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ