CamNews

តារា 

តារាចម្រៀងកំពុងរះចែងចាំង លោក ស៊ូ លីផេង ត្រូវអ្នកគាំទ្រភ័យព្រួយអំពីសុវត្ថិភាពជំនួស (វីដេអូ)

សៀមរាប ៖ តារាចម្រៀងរូបសង្ហា ភ្នែកតូចៗ ដែលកំពុងតែទទួលបានប្រជាប្រិយភាពពីមហាជនគ្រប់ស្រទាប់យុវវ័យ លោក ស៊ូ លីផេង កំពុងតែត្រូវអ្នកនិយមលេងបណ្តាញសង្គមមានការភ័យព្រួយអំពីសុវត្ថិភាពជំនួស ក្រោយពីរូបលោកបង្ហាញវត្តមាននៅក្នុងក្លឹបរាត្រីមួយ ដែលភាគច្រើនសុទ្ធតែជាអ្នកដែលសង្គមមិនពេញចិត្ត នេះបើយោងតាមការស្លៀកពាក់របស់ពួកគាត់ ឬ ភាសាខ្មែរយើងនិយមហៅថា (បែកស្លុយ) តែម្តង ។ 



ក្រោយពីបានលេចធ្លាយវីដេអូមួយរបស់ម្ចាស់បទ "សុំទោសដែលខ្ញុំសន្យា" ច្រៀងនៅក្នុងក្លឹបរាត្រី នៅឯខេត្តសៀមរាបរួចហើយ មិនត្រឹមតែធ្វើឲ្យ Fans​ មានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់តារាចម្រៀងរូបនេះទេ ភាគច្រើននៃអ្នកចូលខមមិននៅក្នុងវីដេអូនោះ គឺសុទ្ធតែជាមតិរិះគន់ចំពោះការស្លៀកពាក់ និងឥរិយាបទចំពោះអ្នកដែលឈរគាំទ្រ លោក ស៊ូ លីផេង ទៀតផង ៕



ដោយ ៖ គន្ធា