CamNews

តារា 

អត់លិឍ!!! ​តារា​ស្រី​វ័យ​ក្មេងសារភាព អារម្មណ៍ពិត ​ចូល​ចិត្ត​តែបុរស​វ័យ​ចំ​ណាស់

(កូរ៉េ)៖ នាង Kim Yoo Jung បានសាងភាពភ្ញាក់ផ្អើល ដល់មនុស្សជាច្រើន នៅពេលនាងត្រូវ​ពិធី ករចោទសួរចំៗ ពីអារម្មណ៍របស់នាងថា ចូលចិត្តបុរសមានលក្ខណៈបែបណា ហើយត្រូវបានតារាសម្តែងវ័យ១៧ឆ្នាំរូបនេះ ឆ្លើយភ្លាមថា នាងចូលចិត្តបុរសដូច Kim Young Ho ទោះបីជាតារាសម្តែង និងតារាចម្រៀងប្រុសកូរ៉េរូបនេះ អាយុរាងច្រើនបន្តិចក្តី។


នៅក្នុងកម្មវិធី 2 Days 1 Night របស់ទូរទស្សន៍ KBS របស់កូរ៉េ ពិតជាធ្វើឲ្យទស្សនិកជន សម្លឹងយ៉ាងជក់ចិត្ត ជាពិសេស វគ្គសម្ភាសន៍ជាមួយ Kim Yoo Jung ដែលនាងបង្ហាញអារម្មណ៍ថា ប្រសិនបើឲ្យជ្រើសរើស ប្រាកដណាស់ថា នាងនឹងជ្រើសរើសបុរសវ័យ​ រាងចំណាស់បន្តិច​ហើយ និងនរណាដែលចូលចិត្ត​ញ៉ាំច្រើន។

អ្វីដែលទស្សនិក ជនចាប់អារម្មណ៍ គឺនៅក្នុងកម្មវិធីកំសាន្តមួយ Kim Yoo Jung ក៏បានជ្រើសរើស Sung Dong II អាយុ៣៥ឆ្នាំជាដៃគូ លេងក្នុងចំណោមបុរសទាំងឡាយ ពិតជាធ្វើឲ្យអ្នកទស្សនា សឹងតែមិនជឿ តែការពិត តារាស្រីកូរ៉េរូបនេះនិយាយថា នាងចូលចិត្តបុរសចំណាស់​ច្រើនជាងក្មេង ទោះបីជាបុរសនោះ មានវ័យ៥០ឆ្នាំក៏ដោយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង