CamNews

តារា 

ទាំងស្អាតហើយពូកែបែបនេះ ហ្វេនមិនចង់ឲ្យតារាទាំង ៥ នេះ....!!

ថៃ ៖ ដោយសារតែមានរូបរាងស្រស់សង្ហា រីឯការសម្តែង​វិញក៏ល្អទៀតនោះ​ហ្វេនមិនចង់ឲ្យតារាទាំង ៥ នេះ សម្តែងជាតួរងដូចដែលធ្លាប់បានសម្តែងរឿងកន្លងមកនោះទេ ។ 

ចង់ដឹងថា មានតារាថៃដួងណាខ្លះ សូមធ្វើការទស្សនារូបថតរបស់ពួកគាត់នៅខាងក្រោមទាំងអស់គ្នា ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

១. នាង Prang Kannarun

នៅក្នុងរឿង បុព្វេសន្និវាស នាង Prang Kannarun​ សម្តែងជាតួ Mae Ying Junward ។ តារាថៃរូបនេះបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងរឿងនេះ ដូច្នេះហើយទើបហ្វេនចង់ឲ្យក្លាយជាតួឯក ជំនួសតួរងវិញម្តង ។ 


២. លោក Most Witsarut

ត្រឹមតែជាអ្នកតួអ្នកបម្រើរបស់តួឯកពិតមែន ប៉ុន្តែនាយចយ ត្រូវបានហ្វេននារីៗជាច្រើនលង់ស្នេហ៍ជាមួយនិងរូបលោក ទាំងការសម្តែងនិងរូបសង្ហា ដូច្នេះហើយទើបហ្វេនចង់ឲ្យក្លាយជាតួឯក ជំនួសតួរងវិញម្តង នៅក្នុងរឿងភាគក្រោយៗ ។ 

៣. លោក Diew Suriyont

ភាគច្រើននៃរឿងដែលតារាថៃរូបនេះបានសម្តែង លោកបានត្រឹមតែជាមិត្តរបស់តួឯក ឬតួរាយរងធម្មតាៗ ។ ដូច្នេះហើយទើបអ្នកគាំទ្របញ្ចេញមតិសឹងតែដូចៗគ្នាថា ចង់ឲ្យគាត់ធ្វើជាតួឯកវិញម្តង ។ 


៤. លោក God Jirayu

ថ្មីៗនេះ មានរឿងច្រើនណាស់ដូចជា បុព្វេសន្និវាស, “Kom Faek“ និង “Neung Dao Fah Diew“ ជាដើម ដែលលោក Jirayu បានសម្តែង ឃើញថា សមខ្លាំង ដូច្នេះហើយទើបហ្វេនស្នើរសុំឲ្យលោកជាតួឯកម្តង ។ 

៥. លោក Kiak Wattikorn

នៅក្នុងរឿងភាគ  “Mr. Merman“ គាត់មើលទៅសង្ហាហើយពូកែសម្តែងទៀត ។ អ្នកទស្សនាចង់ឃើញលោកសម្តែងជាតួឯកវិញ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate