CamNews

តារា 

ទីបំផុតតារាល្បីឈ្មោះរបស់យើង ចេញមុខមាត់បង្អួតកូនភ្លោះរបស់ខ្លួនហើយ

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងជនជាតិតែវ៉ាន់គឺប្រពន្ធរបស់លោក Jimmy Lin ដែលមានឈ្មោះថា Kelly Chen បានផ្តល់កំណើតឲ្យកូនភ្លោះចំនួន ២ នាក់កាលពីឆ្នាំមុន ដែលទារក ទាំង ២  នាក់នោះមានឈ្មោះថា Jenson និង Kyson ហើយពួកគេទារកនោះសុទ្ធតែជាកូនប្រុស ។ 

 ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ មិនដែលបង្ហាញរូបថតណាមួយឲ្យអ្នកគ្រប់គ្នាបានឃើញកូនរបស់ពួកគេអស់រយៈពេលជាយូរណាស់មកហើយ ។ 

ប៉ុន្តែកាលពីពេលថ្មីៗនេះ លោក Jimmy បានធ្វើការចែករំលែកលើវេបសាយ Weibo អំពីរូបថតកូនប្រុសភ្លោះរបស់លោក ។ 

ពួកគេទាំង ២ នាក់នោះពិតមានជាមុខមាត់ស្អាតខ្លាំងណាស់ ជាពិសេសគឺមានភ្នែកធំៗគួរឲ្យស្រលាញ់ថែមទៀតផង​។ 

គួរបញ្ជាក់ឲ្យដឹងថា កូនភ្លោះទាំង ២ នេះមានវ័យជិត ៦ ខែ ។ ហើយក្រុមអ្នកគាំទ្រជាច្រើនបានសរសើរ និងជូនពរពួកគេឲ្យមានសុខភាពល្អនិង កាន់តែស្រស់ស្អាត ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop