ជាអ្នកគាំទ្រ យើងចូលចិត្ត និងចង់ដឹង ពីតារាម្នាក់នោះ ខ្លាំងណាស់ ហើយថែមទាំងស្ញប់ស្ញែង ចង់ក្លាយជា បុគ្គលល្បីម្នាក់ ដូចតារាៗទាំងនោះដែរ ។ តែបើសិនជាយើង ងប់ងល់ពេកនោះវា នឹងធ្វើអោយ ទស្សនិកជន ក្លាយដូចជា មនុស្ស ១០ នាក់ខាងក្រោមនេះ ដែលបានចំណាយរាប់ ម៉ឺនដុល្លារ ដើម្បីទៅវះកាត់ កែសម្ផស្ស អោយមានមុខមាត់ និងរូបរាងដូច តារាដែលចូលចិត្ត ៖
-Claire Lesson ចំណាយអស់ ៣ ម៉ឺនដុល្លារ ដើម្បីកែសម្ផស្សអោយដូច Kim Kardashian
-Toby Sheldon អ្នកនិពន្ធចំរៀងនៅ Los Angeles ចំណាយលើសពី ១០ ម៉ឺនដុល្លារ កែសម្ផស្ស អោយមើលទៅដូច Justin Bieber
-Kitty ជាស្រ្តីមានគ្រួសារម្នាក់ ចំណាយ ២៥០០០ ដុល្លារ ដើម្បីអោយដូច Jennifer Lawrence
-Myla Sinanaj ចំណាយ ៣ ម៉ឺនដុល្លារ ដើម្បីកែរូបរាង អោយបានដូច Kim Kardashian
-Nick Ryan ចំណាយការកែ សម្ផស្សនៅលើមុខអស់ ៥ ពាន់ដុល្លារអោយដូច Ryan Gosling
-Crystal U ធ្លាប់ត្រូវបានគេ ថានាងមុខដូច Britney Spears ដូចនេះ នាងចំណាយ ២៥០០០ ដុល្លារដើម្បី កែអោយមុខកាន់តែដូច តារាចំរៀង Britney Spears ជាងមុន
-Rosie ក៏ដូចជា Kitty ដែរដែលបាន បង្ហាញមុខមាត់ នៅលើកម្មវិធីទូរទស្សន៍ Nightline ដើម្បី បានទទួលការ ចុះតំលៃលើ ថ្លៃកែសម្ផស្ស ៨ ពាន់ដុល្លារ ដើម្បីអោយមុខដូច Michelle Rodriguez
-Mike & Matt គឺជាបងប្អូនភ្លោះ ដែលបានចូលកម្មវិធី របស់ទូរទស្សន៍ MTV I Want A Famous Face ដែលពួកគេទាំង ២ ចំណាយប្រាក់ ២៩០០០ ដុល្លារ ដើម្បីអោយដូច Brad Pitt ទៅលើ ចង្ការ ថ្ពាល់និង ច្រមុះ
-Lisa Connel ជាបេក្ខភាព មួយរូបដែលមានរឿង គួរអោយចាប់អារម្មណ៍គឺថា គាត់មានជំងឺដែល ទាក់ទងនិង ខួរក្បាលដូចនេះ នាងបានចំណាយលុយ ដែលម្តាយនាងបាន សន្សំទៅលើការ វះកាត់កែសម្ផស្សវិញ អោយដូចតារាសំដែង Demi Moore ដើម្បីអោយពេលនាង ស្លាប់ទៅមាន មុខមាត់ស្អាត ។ នាងចំណាយអស់ ៥៨០០០ ដុល្លារ
-Yuh Reum ជានារីមកពីកូរ៉េខាងត្បូង ដែលនាងបានវះកាត់ កែសម្ផស្សអោយដូច តារាម៉ូដែល Miranda Kerr ៕