ខាងក្រោមនេះ គឺជាតារាស្រីថៃ ៣ រូប ដែលគេដាក់រហស្សនាមឱ្យថា រាជនី៖
កញ្ញា Yaya Urassaya
តារាស្រីប្រកបដោយទេពកោសល្យសម្ដែងកញ្ញា Yaya Urassaya ត្រូវបានគេដាក់រហស្សនាមឱ្យថា “រាជនីស្ពតពាណិជ្ជកម្ម” នៅក្នុងឧស្សាហកម្មកម្សាន្ដថៃ ។ តារាស្រីរូបនេះ បានចុះកុងត្រាជាមួយម៉ាកផលិតផលជាតិ និងអន្ដរជាតិជាច្រើន ធ្វើជា brand ambassador និង អ្នកធ្វើបទបង្ហាញផលិតផល ។
អ្នកនាង Anne Thongprasom
តាមរយៈទេពកោសល្យសម្ដែង និងបុគ្គលិកលក្ខណៈល្អរបស់នាង អ្នកនាង Anne Thongprasom ត្រូវបានគេដាក់រហស្សនាមឱ្យថា “រាជនីឧស្សាហកម្មកម្សាន្ដ” ។ បច្ចុប្បន្ន តារាស្រីជើងចាស់រូបនេះ បានចាប់យកអាជីពជា ផលិតករខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ ។ នៅឆ្នាំនេះ អ្នកនាង Anne Thongprasom បានវិលត្រឡប់មកវិញលើវិថីសម្ដែងជាមួយនឹងខ្សែភាពយន្ដភាគថ្មីរឿង “Karat Ruk” ដែលសម្ដែងរួមជាមួយនឹងលោក James Jirayu ។
កញ្ញា Bella Ranee
ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ កញ្ញា Bella Ranee សម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដពេញនិយមចំនួន ៤ រឿងគឺរឿង “Plerng Boon”, “Buppesunnivas”, “Krong Karm”, និងរឿង “Roy Leh Marnya” ។ បច្ចុប្បន្ន តារាស្រីរូបនេះ ត្រូវបានគេដាក់រហស្សនាមឱ្យថា “រាជនីខ្សែភាពយន្ដភាគ” ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate