CamNews

តារា 

Monchanok សម្រេចចិត្តបញ្ចប់ភាពជាតារាសម្តែងឯករាជ្យ

ថៃ ៖ តារាសម្តែងស្រីនាង Monchanok Saengchaipiangpen បានផុតកុងត្រាជាមួយនិងកន្លែងចាស់របស់នាងតាំងពីដើមឆ្នាំ ២០១៨ មកម្ល៉េះ ប៉ុន្តែតារាស្រីរូបនេះសម្រេចចិត្តមិនចុះកុងត្រាបន្ត រហូតត្រលប់ខ្លួនមកធ្វើជាតារាសម្តែងឯករាជ្យមួយរយៈពេល ។ 

កាលពីថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០១៩ តារាស្រីរូបនេះត្រូវបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រារព្ធពិធីគំរប់ខួបលើកទី ៤៩ ឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បង្កឲ្យហ្វេនៗមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។ យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត នាង Monchanok Saengchaipiangpen បាននិយាយថា នាងបានចុះកុងត្រាជាមួយ និងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ព្រោះអ្នកដឹកនាំបានឲ្យឱកាសការងារល្អៗដល់រូបនាង ទើបធ្វើឲ្យតារាស្រីរូបនេះសម្រេចចិត្តបញ្ចប់ភាពជាតារាសម្តែងឯករាជ្យ ដោយងាកមកធ្វើជាតារាសម្តែងជាប់កុងត្រាវិញម្តង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook