CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆេះ ផ្ទះប្រជាពលរដ្ឋ នៅខាងត្បូង ផ្សារអូឡាំពិក ឆេះអស់រថយន្ត មួយគ្រឿង និងម៉ូតូ ជាច្រើនគ្រឿង

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជិត១៖៥០នាទីយប់ ចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ មានករណីអគ្គិភ័យ មួយបានកើតឡើង នៅផ្ទះប្រជាពលរដ្ឋមួយកន្លែង រកស៊ីលក់ស្បែកជើង ស្ថិតនៅតាម បណ្តោយផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ខាងត្បូងផ្សារអូឡាំពិក។

ក្នុងហេតុការណ៍អគ្គិភ័យនេះ បានឆេះរថយន្តមួយគ្រឿង និងម៉ូតូជាច្រើនគ្រឿង រួមនិងសម្ភារៈមួយចំនួនទៀត, ហើយការឆាបឆេះនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យ ៤-៥ ចេញអន្តរាគមន៍ បាញ់ពន្លត់ទាំងស្រុង នៅម៉ោងប្រមាណ ២ យប់ ថ្ងៃទី៥ ខែកញ្ញា៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP