ព័ត៌មានកំសាន្ត ៖ តារាស្រី Nancy Wu បានយល់ព្រមទទួលយកនូវពាក្យចចាមអារាមដែលនាងនិង លោក Terry Chan បានបែកគ្នាគឺជាការពិតណាស់ ។
កាលពីថ្ងៃទី ២៩ ខែកក្កដានេះ តារាស្រី Nancy Wu បានប្រកាសប្រាប់មហាជននៅលើគណនី Instagram ថា "ខ្ញុំពិតជាបែកពីមិត្តប្រុសរបស់ខ្ញុំយ៉ាងពិតប្រាកដមែន ហើយខ្ញុំចង់ប្រកាសប្រាប់អ្នកទាំងអស់គ្នាតាំងពីយូរណាស់មកហើយ ប៉ុន្តែខ្ញុំមិនសូវមានពេលនោះទេ ព្រោះកំពុងតែមមាញឹកយ៉ាងខ្លាំងជាមួយនិងការថតខ្សែភាពយន្តថ្មីដែលមានឈ្មោះថា A Fist Within Four Walls " ។
តារាស្រី Nancy Wu បន្ថែមទៀតថា " Terry ដែលជាអតីតមិត្តប្រុសរបស់ខ្ញុំ និងខ្ញុំបានសម្រេចចិត្តធ្វើជាមិត្តល្អនឹងគ្នា ក្រោយពីបែកគ្នា ព្រោះលោក Terry គឺជាមនុស្សល្អម្នាក់ដែល ខ្ញុំមិនចង់បាត់បង់នោះឡើយ ហើយគ្រប់ពេលដែលយើងនៅជាមួយគ្នា គាត់តែងតែលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងគាំទ្រខ្ញុំជានិច្ច ហើយគាត់គឺជាមនុស្សម្នាក់ដែលគោរពខ្ញុំនិង ស្មោះត្រង់ជាមួយទំនាក់ទំនងខ្លាំងណាស់ ហើយមូលហេតុដែលយើងចែកផ្លូវគ្នា ខ្ញុំគ្រាន់តែមិនចង់រំខានគាត់ នឹងធ្វើឲ្យគាត់មិនសប្បាយចិត្តក្រោយពីបានឃើញព័ត៌មាន ឬ រឿងអាស្រូវណាមួយដែលមិនពិត ធ្វើឲ្យគាត់មិនសប្បាយចិត្តនោះឡើយ ហើយសូមឆ្លៀតឱកាសនេះ អរគុណដល់ក្តីស្រលាញ់និង ការគោរពរបស់គាត់កន្លងមក ហើយខ្ញុំនឹងឆ្លៀតឱកាសនៅពេលវិស្សមកាលនេះ ទៅលំហែកាយឲ្យអស់ចិត្តម្តង បន្ទាប់ពីនោះទៅខ្ញុំនឹងព្យាយាមគិតពីរឿងការងារឲ្យបានដិតដល់ " ។
អាចនិយាយបានថា តារាស្រី Nancy Wu គឺជានារីម្នាក់ដែលសុខចិត្តលះបង់សេចក្តី និងទទួលយកនូវការឈឺចាប់ដោយសារមិនចង់ឃើញមនុស្សដែលខ្លួនស្រលាញ់ ។
គួរបញ្ជាក់ឲ្យដឹងថា តារាស្រី Nancy មានអាយុ ៣៥ ឆ្នាំ និងលោក Terry ដែលជាអតីតមិត្តប្រុសរបស់នាង មានអាយុ ៤៧ ឆ្នាំ ពួកគេបានចាប់ផ្តើមទាក់ទងគ្នាកាលពីខែ កក្កដា ២០១៥ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ jaynestars