កំសាន្ត ៖ ទម្រាំដាច់ចិត្តទម្លាយទំនាក់ទំនងស្នេហា តារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្ស មាស កញ្ញា សួស វីសា បានទាក់ទងគ្នាស្ងាត់ៗអស់រយៈពេលដល់ទៅ៤ ឆ្នាំឯណោះ ។
យោងតាមបង្ហោះរបស់ម្ចាស់បទ "សុំធ្វើជាមនុស្សស្រីស្មោះស្នេហ៍" រូបនេះបានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយនិងតួប្រុសក្នុងរឿង "ប្រអប់សំបុត្រចោលទុក្ខ" ដោយលើកឡើងថា "Happy anniversary 4year អរគុណTដែលតែងតែគោរពស្រលាញ់ នឹងផ្តល់តំលៃអោយខ្ញុំរហូតមកសំខាន់ស្រលាញ់គាត់ត្រង់ទោះពេលពិបាកខ្លាំងប៉ុណ្ណាក៏នៅក្បែរ មិនទៅចោល មិនរត់ចោលចឹងខ្ញុំគួរដល់ពេលតបស្នងដល់គាត់វិញដោយក្តីគោរពស្រលាញ់ដូចគ្នា អរគុណដល់បងប្អូន ពូមីងទាំងសងខាង រួមទាំងក្រុមរាំ នឹងម្ចាស់ហាងផ្ទាល់ដែលព្រួតគ្នាធ្វេីកម្មវិធីអោយមួយទំហឹងយ៉ាងសប្បាយនឹងពេញដោយអត្តនយ័ ខ្ញុំមិនដឹងទេថាខ្ញុំធ្វេីនេះ ខុសរឺត្រូវយ៉ាងណា ចឹងមានតែសូមអធ្យាស្រយ័ពីបងប្អូនទាំងក្នុងនឹងក្រៅFBផង ខ្ញុំគ្រាន់តែដឹងត្រឹមថា ខ្ញុំចង់ផ្តល់តំលៃនៃពាក្យថាស្រលាញ់អោយមនុស្សដែលខ្ញុំស្រលាញ់នឹងផ្តល់អោយខ្លួនឯង ដោយលែងលាក់លៀម។ ដោយក្តីគោរពពីខ្ញុំ សួស វីសា" ។
ក្រោយពីបានឃើញសារបង្ហោះនេះហើយ មានហ្វេនៗជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកបានចូលខមមិនអបអរសាទរសុំឲ្យ សួស វីឡា និងលោក ថមមី ស្រលាញ់គ្នាឲ្យបានយូរ និងឆាប់មានដំណឹងល្អ ៕
ដោយ ៖ គន្ធា