ភ្នំពេញ ៖ បុរសម្នាក់បាន រងរបួសធ្ងន់ធ្ងរ ខណៈដែលឌុប ប្រពន្ធចេញពីហូបអាហារ ក្នុង
បំណង ត្រឡប់ទៅកន្លែង ធ្វើការរបស់ប្រពន្ធ ដែលមានទីតាំងនៅ ហាងម៉ាស្សា អញ្ចលីស្ប៉ា
តាមបណ្តោយ ផ្លូវលេខ ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ហើយត្រូវក្រុមចោរប្លន់
ប្រដាប់អាវុធ ចំនួន ពីរនាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយ កាំភ្លើងមួយដើម មកធ្វើសកម្ម
ភាពបាញ់ប្រហារប្លន់ យកម៉ូតូពីបុរសរងគ្រោះ កាលពីវេលាម៉ោង ២៣និង១០ នាទីយប់ថ្ងៃទី
២៥ ខែធ្នូឆ្នាំ២០១២ ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលត្រូវក្រុមចោរ បាញ់ប្លន់ខាង
លើនេះមានឈ្មោះ ចិន សុធា អាយុ ៣១ ឆ្នាំស្នាក់នៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ទាក់ទិននឹង ករណីប្លន់ ប្រដាប់អាវុធនេះ មុនពេលកើតហេតុ គេសង្កេតឃើញបុរស រងគ្រោះ
ឈ្មោះ ចិន សុធា បានជិះម៉ូតូ មួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ ឌុបប្រពន្ធ
ចេញទទួលអាហារ នៅខាងក្រៅ ហើយពេលហូបរួចបាន ឌុបប្រពន្ធក្នុងបំណង មកកន្លែង
ធ្វើការ ដែលមានយីហោ ម៉ាស្សា អញ្ចលីស្ប៉ា ដែលមានទីតាំង នៅកន្លែងកើតហេតុ ពេលឌុប
ប្រពន្ធ មកដល់ចំណុចខាងលើនេះ ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូស៊េរី ទំនើបមួយ
គ្រឿង បានមកឈប់ក្បែរហើយ ដកកាំភ្លើងខ្លីពីចង្កេះបាញ់ប្រហារ មកលើជនរងគ្រោះចំនួន
៤ គ្រាប់រួចដណ្តើម យកម៉ូតូរងរបស់រងគ្រោះ ទៅបាត់ដោយសុវត្ថិភាព ចំណែកបុរសរងគ្រោះ
ដេកដួលរងរបួសធ្ងន់ធ្ងរ ក្នុងថ្លុកឈាមត្រូវបាន សាច់ញាតិ និងបុគ្គលិកក្នុង ហាងអញ្ចលីស្ប៉ា ជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។
ចំពោះករណី ប្លន់ ខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការសា្រវជ្រាវ និងសួរនាំទៅលើជនរងគ្រោះ
ដើម្បីងាយស្រួលក្នុងការកំណត់ មុខសញ្ញាតាមចាប់ក្រុមជនល្មើស យកផ្តន្ទាទោស តាមផ្លូវ
ច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល