ថៃ ៖ ក្មេងប្រុសរូបស្អាតដែលមានឈ្មោះថា Tarit Thunsom Sky កំពុងតែត្រូវក្រុមគ្រួសារយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការមើលថែក្មេងប្រុសរូបនេះ បន្ទាប់ពីទទួលការវះកាត់ ដោយសារតែជម្ងឺមហារីកទាំងវ័យក្មេងបែបនេះ ។
នៅក្នុងនោះផងដែរ គេសង្កេតឃើញថា ក្រោយវះកាត់រួចរាល់ ក្មេងប្រុសវ័យ ២ ឆ្នាំ ៧ ខែរូបនេះ នៅតែមិនទាន់មានអាការៈធូរស្រាលនៅឡើយទេ ហើយនៅសម្រាកគេងនៅឯមន្ទីរពេទ្យនៅឡើយ ហាក់បីដូចជាធ្វើឲ្យក្រុមគ្រួសារកាន់តែបារម្ភខ្លាំង ។
គួរបញ្ជាក់ឲ្យដឹងថា Tarit Thunsom Sky ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយពីសម្តែងនៅក្នុងរឿង "ភ្លើងបុណ្យ" ដែលជាកូនប្រុសរបស់មិត្តតួឯកស្រី និងស្វាមីរបស់មិត្ត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar