កោះកុង: ស្រ្តី២នាក់ម្តាយ និងកូន ដោយកូនស្រីមានផ្ទៃពោះ៣ខែផងនោះ ត្រូវបានទាហានទាំងប្តីប្រពន្ធ និងទាហានស្រីម្នាក់ទៀត ឈរជើងនៅផ្នែកសឹករងមណ្ឌលសីមា បានព្រួតវាយ ពួកគេទាំង២នាក់ បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតសន្លប់ ត្រូវក្រុមគ្រួសារដឹកមកមន្ទីរពេទ្យបង្អែកទាំងយប់។
ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិថ្មីចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ មន្រ្តីនគរបាល ស្រុកមណ្ឌលសីមា បានអោយដឹងថា ស្រ្តីរងគ្រោះជា ម្តាយឈ្មោះ សួស មឿន អាយុ៣៧ឆ្នាំ មានមុខរបរធ្វើសំណង់ របួសលើផ្ទៃមុខ និងកូនស្រីមានផ្ទៃពោះ៣ ខែ មានឈ្មោះ រី លក្ខណា អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកប្តីជនរងឈ្មោះ ដៀង ខួចអាយុ ២២ឆ្នាំមុខរបរធ្វើសំណង់។
ចំណែកឯជនដៃដល់ទាំង៣នាក់ មាន២នាក់ ប្តីប្រពន្ធ និងម្នាក់ទៀតឈ្មោះ ចង្រឹត ជាទាហានឈរជើងនៅផ្នែកសឹករងមណ្ឌលសីមាខេត្តកោះកុង។ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ នេះជនរងគ្រោះបាននិយាយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅមុនពេលកើតហេតុគាត់នៅផ្ទះម្នាក់ឯង ខណ: ប្តីនិងម្តាយទៅស៊ីឈ្នួល ធ្វើសំណង់ ឲ្យ ដល់ម៉ោងកើតហេតុ ឈ្មោះចង្រឹត បានមកជេរប្រមាថលើរូបគាត់។
គាត់ក៏សួរមានរឿងអីបានមកចេញខ្ញុំអតដឹងអីទេ ឈ្មោះចង្រឹតឡើយថាមកពីនាងឯងនិងនិយាយដើមគេ ជនរងគ្រោះឆ្លើយវិញថា ខ្ញុំមានពេលឯណាទៅនិយាយដើមបងខ្ញុំ តែពីក្រុមគ្រួសារខ្ញុំដែលរកព្រឹកបានព្រឹករកល្ងាចបានល្ងាចនេះមានរឿងអីទៅនិយាយដើម ខ្ញុំអត់បាននិយាយទេ។
ស្ត្រីរងគ្រោះមានផ្ទៃពោះ3ខែបាបន្តថាមួយសន្ទុះស្រាប់តែលិចមុខជនដៃដល់និងប្រពន្ធបានិយាយវាយ វាឲ្យងាយទុកអញ អ្នកបង់លុយ ស្រាប់តែពេលម្តាយខ្ញុំ មកទាន់គាត់ ចលឃាត់ស្រាប់តែជនដៃដល់វ៉ៃមុខម្តាយ 3 ទៅ4ដៃហើយប្រពន្ធនិងឈ្មោះចង្រឹតវ៉ៃពោះ នាងរហូតដល់ចុកទ្រាំមិនដួលទៅលើដីទើបឈប់នាង តែមានទាហានប៉ុន្មាននាក់ ទៀតមិនបានចូលរួមវាយទេគ្រានតែឈរមើល។
ស្រ្តីរងគ្រោះបានបញ្ជាក់ថា ក្រោយពីហេតុការណ៍ចប់គាត់បានប្តីគាត់ មកដល់ហើយទៅដាក់ពាក្យ បណ្តឹង នៅអធិការដ្ឋាននគរបាល ស្រុកមណ្ឌលសីមា ខណ:រូបគាត់ និងម្តាយ ត្រូវ បានប្តីបញ្ជូនមកមន្ទីរពេទ្យ ទាំងយប់ដើម្បីធ្វើការព្យាបាល និងពិនិត្យផ្ទៃពោះព្រោះគាត់ កំពុងតែចុកខ្លាចប៉ះពាលកូនក្នុងផ្ទៃ។
យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែករកការបកស្រាយពីទាហាន ទាំង៣នាក់នោះបានទេ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥នេះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល