CamNews

ព័ត៌មានជាតិ 

ទឹកជំនន់ ខេត្តកំពង់ចាម ឡើងដល់កម្ពស់ ១៥,៩១ម៉ែត្រ ហើយនៅព្រឹកថ្ងៃ ទី២៧នេះ

កំពង់ចាម៖ កម្ពស់ទឹកជំនន់ បានឡើងដល់ កម្រិត១៥,៩១ម៉ែត្រ ហើយព្រឹកថ្ងៃទី២៧ ខែកញ្ញា
នេះបើតាមការ ឲ្យដឹងពីលោក ថុត ថាត អភិបាលក្រុង កំពង់ចាម ។ ហើយខណៈនេះផងដែរ
ខាងមន្ត្រីអាជ្ញាធរក្រុងកំពង់ចាម រួមជាមួយមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្ត កំពុង
ជួយច្រកខ្សាច់ ដាក់បាវទប់ទឹកជំនន់ កុំឲ្យហូរចូល ក្រុងកំពង់ចាម។

លោក អភិបាលក្រុងកំពង់ចាម បានឲ្យដឹងដែរថា កម្ពស់ទឹកអាចហូរចូល ក្នុងក្រុងកំពង់ចាម
ត្រឹមកម្ពស់ ១៥,៣០ ម៉ែត្រ ប៉ុន្តែ ដោយសារខាងអាជ្ញាធរក្រុង ក៏ដូចជាស្ថានកងកម្លាំង បានជួយ
ទប់បាវខ្សាច់ ទើបអាចទប់ស្ថានភាពទឹកជំនន់ មិនទាន់ហូរចូលក្រុង ធ្ងន់ធ្ងរនោះទេ នាពេលនេះ៕

Photo by DAP-News

Photo by DAP-News

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ