CamNews

តារា 

តារាស្រីមួយរូប ចេញមុខបកស្រាយរឿង ទាក់ទងប្តីគេ

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីតារាស្រី Katy Kung បានបែកបាក់គ្នាជាមួយនិងលោក Patrick Tang នៅក្នុងឆ្នាំ ២០១២ តារាស្រីរូបនេះនៅតែម្នាក់ឯង ហើយនាងតែផ្តោតអារម្មណ៍ទៅលើការងារតែម្យ៉ាងគត់ ។ 

តែកាលពីពេលថ្មីៗនេះ មានបុរសម្នាក់ដែលត្រូវបានគេប្រទះឃើញថា បានបើកឡានរបស់ តារាស្រី Katy Kung ថែមទៀតផង​ វាហាក់បីដូចជារឿងដែលគួរឲ្យកក់សម្គាល់ខ្លាំងណាស់ ហើយបានធ្វើឲ្យប្រជាជនកើតមានការសង្ស័យយ៉ាងខ្លាំងណាស់ ។

ស្របពេលដែលគេបានឃើញបុរសម្នាក់បានបើកឡានរបស់ Katy Kung ហើយក្រោយមកក៏បានឃើញតារាស្រីរូបនេះ កាន់ផ្កាមួយបាច់យ៉ាងធំ ហើយក្រុមអ្នកគាំទ្រ ក៏បានគិតថា បុរសម្នាក់នោះគឺជាមិត្តប្រុសរបស់នាង ។



 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា មានក្រុមអ្នកកាសែតបានទាក់ទង Katy Kung ហើយសាកសួរនាងថា តើពាក្យចចាមអារាមទាំងនេះគឺជាការពិត? នាងបានឆ្លើយថា បុរសម្នាក់ដែលបើកឡានរបស់ខ្ញុំនោះ គាត់មិនមែនជាសង្សាររបស់ខ្ញុំទេ គាត់គ្រាន់តែជា​មិត្តភក្តិរបស់ខ្ញុំតែប៉ុណ្ណោះ ហើយខ្ញុំបានពឹងគាត់ឲ្យយើងឡានរបស់ខ្ញុំទៅជួសជុលព្រោះវាមានបញ្ហាបន្តិចបន្តួច ពីព្រោះខ្ញុំមិនបាននៅក្នុងទីក្រុងហុងកុងនោះទេ ដូច្នេះទើបត្រូវពឹងឲ្យគាត់ជួយ ហើយគាត់ក៏ជាបុរសម្នាក់ដែលមានភរិយារួចទៅហើយដែរ ។ 

ជាងនេះទៅទៀត ក៏សូមការអធ្យាស្រ័យដល់ភរិយារបស់គាត់ផង ដែលធ្វើឲ្យមានការយល់ច្រលំ និងបង្កើតនូវការយល់ច្រលំរបស់ប្តីប្រពន្ធអ្នកទាំង ២​ ហើយសង្ឃឹមភរិយារបស់គាត់នឹងមិនប្រកាន់ឃើញជាមួយនឹងរឿងនេះ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ lollipop