CamNews

តារា 

នាង Khloe Kardashian ​ក្លា​​ហាន ហ៊ាន​លាត​ត្រ​ដាង​ពី​ការ​ប្រើ​ជីវិត​សិច ដ៏​រំ​ជួល​ចិត្ត ៣​កន្លែង

(អាមេរិក)៖ Khloe Kardashian តារាវ័យ៣១ឆ្នាំ និងជាពិធីការិនីទូរទស្សន៍ម្នាក់ ពេលនេះបានប្រកាសពីវិធីដែលនាង មានបទពិសោធន៍ខាងការប្រព្រឹត្តសិច ដ៏គួរឲ្យភ្ញាក់ផ្អើល ធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។ នៅលើវេបសាយផ្ទាល់ Khloe Kardashian បានចែករំលែកបទពិសោធន៍ ជាមួយអ្នកគាំទ្រ ទាក់ទងនឹងជីវិតសិច ដោយនិយាយថា ការអនុវត្តសិច ដែលនាងធ្លាប់បានធ្វើ នៅកន្លែងបីដែលអ្នកខ្លះ គិតថាអាក្រក់ ឬជាជីវិតសិចបែបមនុស្សព្រៃនោះ គឺវាពិតជាអស្ចារ្យណាស់ សម្រាប់នាងដែលធ្លាប់អនុវត្តកន្លងមក ដូចជា នៅលើយន្តហោះ តុផ្ទះបាយ និងលើរថយន្តដែលកំពុងធ្វើចលនា។

តារាស្រីរូបនេះ និយាយដោយមិនខ្មាស់អៀនថា ការប្រើជីវិតសិចលើយន្តហោះ ពិតជាស្រៀវ និងរំភើបណាស់ រីឯការអនុវត្តសិចលើរថយន្ត ដែលកំពុងធ្វើចរាចរណ៍វិញ ក៏អស្ចារ្យណាស់ដែរ ប៉ុន្តែនាងប្រាប់មនុស្សគ្រប់គ្នាថា កុំព្យាយាមធ្វើបែបនេះនៅផ្ទះ។ ទន្ទឹមនឹងនេះដែរ ក្រៅពីបទពិសោធន៍ ខាងការអនុវត្តសិចទាំងពីរខាងលើ ហើយនោះ Khloe Kardashian នៅបន្តលើកឡើង ពីការប្រព្រឹត្តសិច នៅលើតុផ្ទះបាយទៀតថា វាក៏បង្កលក្ខណៈងាយស្រួលដែរ ព្រោះយើង​ធ្វើវានៅផ្ទះផ្ទាល់ ហើយបរិយាកាសក៏ត្រជាក់ស្រួលដែរ។

ការប្រកាសពីជីវិតសិច របស់តារាស្រីវ័យ៣១ឆ្នាំរូបនេះ ​ត្រូវបានមហាជន ចាប់អារម្មណ៍ជាខ្លាំង ព្រោះកម្រមានអ្នកណាហ៊ានចេញមុខលាតត្រដាង ពីរឿងនេះ ប្រាប់ទស្សនិកជនរបស់ខ្លួនណាស់ ។ តែ Khloe Kardashian ត្រូវបានមនុស្សជាច្រើន និយាយថា នាងពិតជាមិនធម្មតាមែន.!៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី